- 2020-09-24 03:44:28
- ព័ត៌មាន
ចាំងភ្នែក! ស្រីលង្ការធ្វើកម្មវិធីប្រណាំងកង់បី សុទ្ធតែ Off-Road ចុះព្រៃនិងហោះលើទួល
- 2020-09-24 03:44:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំងភ្នែក! ស្រីលង្ការធ្វើកម្មវិធីប្រណាំងកង់បី សុទ្ធតែ Off-Road ចុះព្រៃនិងហោះលើទួល
ចន្លោះមិនឃើញ
កង់បីគឺជាមធ្យោបាយធ្វើដំណើរដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសស្រីលង្ការនិងអាស៊ីខាងត្បូង។ យានយន្តមួយនេះក៏កើនប្រជាប្រិយភាពជុំវិញពិភពលោកផងដែររួមមាននៅនៅអាហ្វ្រិកនិងមជ្ឈឹមបូព៌ា។
យ៉ាងណា កង់បីក៏គេអាចយកមកប្រណាំងគ្នាបានដែរ ដោយអ្នកបើកបរនៅប្រទេសស្រីលង្ការបានបង្ហាញវានៅក្នុងកម្មវិធី Red Bull Tuk It កាលពីប៉ុន្មានខែមុន។ ការប្រណាំងមានចម្ងាយ១២៨គ.ម ឆ្លងកាត់ប្រទេសស្រីលង្ការ។ ជាង២០០ក្រុមបើកបរកង់បីរបស់ពួកគេក្នុងរយៈពេល២ថ្ងៃឆ្លងកាត់ផ្លូវមានរដិបរដុប ភក់ជ្រាំ ព្រៃភក់ ចំណោទនិងជួរភ្នំចោត។
ក្រុមអ្នកប្រណាំងត្រូវចេញដំណើរពីតំបន់ Kaluaggala ទៅកាន់តំបន់ Dundine Estate និង We Oya នៅថ្ងៃទីមួយ មុនពេលបើកបរពីតំបន់ Galaha ទៅបញ្ចប់នៅ Dambulla នៅថ្ងៃទីពីរ។ ក្រោយពីចប់ការប្រណាំងជ័យលាភីជើងឯកឆ្នាំ២០២០បានទៅក្រុម៩៣-៤៕