• 2020-09-21 10:49:10
  • ព័ត៌មាន

Man City រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ម្នាក់​ទៀត​ហើយ

  • 2020-09-21 10:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Ilkay Gundogan ត្រូវ​បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩​ ក្នុង​ថ្ងៃ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​នេះ​ផ្ទាល់​។

នៅ​ក្នុង​ពេល​នេះ​ កីឡាករ​ខាង​លើ​កំពុង​តែ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១០​ថ្ងៃនិង​ទទួល​បាន​ការ​ព្យាបាល​ពី​សុខាភិបាល​ប្រទេស​អង់គ្លេស​ ដើម្បី​ចៀសវៀង​កុំ​ឆ្លង​ទៅ​អ្នក​ដទៃ​។

Ilkay បាន​ក្លាយ​ជា​កីឡាករ​ទីបី​នៅ​ក្នុង​ក្លឹប​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Riyad Mahrez និង​ខ្សែ​ការពារ​ Aymeric Laporte ដែល​រក​ឃើញ​ឆ្លង​ជំងឺ​មួយ​នេះ​ ក្រោយ​វិល​ត្រលប់​ពី​ដំណើរ​កម្សាន្ត​នៅ​ Barcelona ប្រទេស​អេស្ប៉ាញ​ ចាប់តាំង​ពី​រដូវកាល​ Premier League ២០២០/២១ចាប់​ផ្ដើម​មក​។

ខាង​ក្លឹប​ Man City ផ្ទាល់​ក៏​បាន​ចេញ​សារ​ជូន​ពរដល់​ខ្សែ​បម្រើ​រូប​នេះ​ឲ្យ​ចាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩​នេះផង​ដែរ៕

ប្រភព៖ mancity អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី