• 2020-09-16 06:54:12
  • ព័ត៌មាន

គ្រូ​ថ្មី​របស់​ Barca បញ្ជាក់​ថា ខ្លួន​គ្មាន​បញ្ហា​ជាមួយ Messi ទេ

  • 2020-09-16 06:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ronald Koeman ដែល​ជា​គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ថា ទំនាក់ទំនង​របស់​ខ្លួន និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោក​យល់​ថា មាន​តែ​ថ្នាក់​ដឹកនាំ​ក្លឹប​ទេ ទើប​ Messi មាន​បញ្ហា​ជាមួយ។

លោក​បាន​និយាយ​ថា៖ " Messi មាន​ជម្លោះ​ជាមួយ​ក្លឹប​ទេ។ ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​បាន​និយាយ​ជាមួយ​គេ ហើយ​យើង​បន្ត​ការងារ​ធម្មតា​ទេ " ។

លោក​បាន​បន្ត​ថា៖ " យើង​កំពុង​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើការ​ជាមួយ​ក្រុម​ ដែល​ខ្ញុំ​មាន​ " ។

លោក Koeman ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្លឹប​ Barcelona កាល​ពី​ខែ​សីហា​ កន្លង​ទៅ ហើយ​ក្រោយ​ការ​តែងតាំង​លោក​ភ្លាម​ ស្រាប់​តែ​លេចឮ​ព័ត៌មាន​ថា Messi មាន​បញ្ហា​ល្អក់កករ​ជាមួយ​ក្លឹប Barcelona៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់