• 2020-09-17 07:30:00
  • ព័ត៌មាន

Giroud ចង់​ចេញ​ពី Chelsea ពេក​ រហូត​ដល់​ថ្នាក់​ប៊ិះ​ផ្លាស់​កាន់​ Spurs

  • 2020-09-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Olivier Giroud បាន​បង្ហើប​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា ខ្លួន​គិតគូរ​ចង់​ចេញ​ពី Chelsea ពេក​ រហូត​ដល់​ថ្នាក់​មាន​បំណង​ចូល​លេង​ឲ្យ​ក្លឹប Tottenham Hotspur ដែល​ជា​ក្លឹប​គូ​ប្រជែង​នឹង​តោខៀវ​កាល​ពី​ដើម​ឆ្នាំ២០២០​នេះ។

កីឡាករ​រូប​នេះ​បាន​លើកឡើងថា៖ " កាល​នោះ មុន​បញ្ចប់​ទីផ្សារ​រដូវ​រងា ៣ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ការិយាល័យ​របស់​គ្រូ ហើយ​សង្ឃឹម​ថា Chelsea នឹង​រក​អ្នក​ជំនួស​ខ្ញុំ " ។

Giroud បាន​បន្ត​ថា៖ " សម្រាប់​ខ្ញុំ​វិញ អត់​ចេះ​អស់​ជម្រើស​ទេ។ ខ្ញុំ​គិត​ថា​ទៅ​លេង​នៅ Lazio (ក្លឹប​អ៊ីតាលី) ហើយ​ខ្ញុំ​ក៏​មាន​គំនិត​ថា ចង់​ទៅ​ Spurs ដែរ​ពេល​ហ្នឹង " ។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​កាន់ Chelsea កាល​ពី​ឆ្នាំ២០១៨ ក្រោយ​រួមរស់​ជាមួយ Arsenal អស់​ជាង ៦ឆ្នាំ។ លេង​នៅ Chelsea ជាង ២ឆ្នាំ​មក​នេះ Giroud លេង​បាន ៥៣ប្រកួត ហើយ​ស៊ុត​បាន ១៣គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់