• 2020-09-15 11:31:39
  • ព័ត៌មាន

Messi រក​ច្រើន​ជាង​គេ​នៅ​ ២០២០ ចុះ​កីឡាករ​ណា​រក​បាន​ជាង​គេ​នៅ Premier League?

  • 2020-09-15 11:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ Forbes ទើប​តែ​បង្ហោះ​បញ្ជី​កីឡាករ​បាល់ទាត់​រក​លុយ​បាន​ជាង​គេ​សម្រាប់​ឆ្នាំ២០២០ កាល​ពី​ពេល​ថ្មីៗ ក្នុង​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ជា​កីឡាករ ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ ដោយ​រក​បាន ១២៦លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ។

សម្រាប់​កីឡាករ Premier League វិញ កីឡាករ​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០២០​គឺ ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កីឡាករ Mohamed Salah។

កីឡាករ​ Liverpool រូប​នេះ​រក​លុយ​បាន​ប្រមាណ ៣៧លាន​ដុល្លារ ដែល​បាន​ពី​ប្រាក់​ខែ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​អេហ្ស៊ីប Vodafone។

ក្នុង​តារាង Top 10 មាន​កីឡាករ​លេង​នៅ​ Premier League ២រូប​ទៀត ដែល​មក​ពី Manchester United ទាំង​ពីរ។ កីឡាករ​ទាំង​ពីរ​នោះ​គឺ ខ្សែ​បម្រើ​បារាំង Paul Pogba រក​បាន ៣៤លាន​ដុល្លារ និង​អ្នក​ចាំ​ទី​អេស្ប៉ាញ David De Gea រក​បាន ២៧លាន​ដុល្លារ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់