• 2020-08-27 15:03:38
  • ព័ត៌មាន

Pogba បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​លេង​ឲ្យ​ក្រុម​បារាំង

  • 2020-08-27 15:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង Paul Pogba ត្រូវ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​លើកឡើង​របស់​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps។

Pogba នឹង​ខកខាន​លេង​ប្រកួត​ចំនួន ២ ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​គឺ ប្រកួត​​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​នៅ​ថ្ងៃ​សៅរ៍ ទី៥ ខែ​កញ្ញា និង​ប្រកួត​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ដែល​ធ្វើ​ឡើង​នៅ​ ៣ថ្ងៃ​បន្ទាប់។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ Manchester United បាន​សារ​ជូន​ពរ​ឲ្យ​កីឡាករ​បារាំង​នេះ​ឆាប់​បាន​ធូរ​សះស្បើយ។

ចំណែក​ឯ​លោក Deschamps បាន​ទម្លាយ​ថា​ លោក​បាន​ផ្លាស់​ប្ដូរ​ទម្រង់​ក្រុម​នៅ​នាទី​ចុង​ក្រោយ ដោយសារ​តែ​ Pogba ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី