• 2020-08-26 11:06:27
  • ព័ត៌មាន

Mourinho ទម្លាយ​ថា គ្រូ​តា Sir Alex ផ្ដល់​យោបល់​តែ​ម្ដង​គត់​ កាល​នៅ​កាន់ Man Utd

  • 2020-08-26 11:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United – Sir Alex Ferguson បាន​ផ្ដល់​យោបល់​ឲ្យ​លោក​តែ​ម្ដង​គត់​ អំឡុង​ពេល​វេលា​របស់​លោក​នៅ​ក្លឹប​បិសាច​ក្រហម។

បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​លើកឡើង​ថា៖ " Sir Alex Ferguson ឲ្យ​ដំបូន្មាន​ខ្ញុំ​តែ​ម្ដង​គត់​ ពេល​ដែល​ខ្ញុំ​នៅ​កាន់ Manchester United រយៈពេល ២ឆ្នាំ​កន្លះ​នោះ។ យោបល់​នោះ​គឺ​ឲ្យ​ខ្ញុំ​ទៅ​ទិញ​ ខ្សែ​បម្រើ​អង់គ្លេស Dele Alli '' ។

លោក​បាន​បន្ត​ថា៖ " យ៉ាងណាក៏ដោយ Alli មិនមែន​ជា​អ្នក​ហាត់​ល្អ​នោះ​ទេ ហើយ​យើង​ត្រូវ​តែ​រក​អ្នក​ដែល​មាន​ទឹកចិត្ត​ពុះពារ​មែនទែន " ។

ទោះ​ជា​អត់​បាន Alli មក​មែន​ តែ​ Mourinho បាន​ទិញ​កីឡាករ​ចំនួន ១១នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ខ្សែ​បម្រើ​បារាំង​ Paul Pogba ខ្សែ​បម្រើ​ឈីលី Alexis Sanchez ជា​ដើម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់