• 2020-08-12 10:25:07
  • ព័ត៌មាន

Barca មាន​កីឡាករ​មួយ​រូប​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​ប្រកួត​ប៉ះ​ Bayern កៀក​នឹង​ដល់

  • 2020-08-12 10:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​នៅ​ល្ងាច​នេះ (ម៉ោង​នៅ​កម្ពុជា) ថា កីឡាករ​របស់​ខ្លួន​មួយ​រូប​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​ធ្វើ​តេស្ត​រួច។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​បាន​រៀបរាប់​ថា ក្រុម​កីឡាករ​ដែល​ត្រៀម​លេង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី មាន​លទ្ធផល​តេស្ត​ស្វែងរក​ជំងឺ​កូវីដ-១៩ វិជ្ជមាន។

យ៉ាងណាមិញ កីឡាករ​រូប​នោះ​ជា​កីឡាករ​ឈុត​យុវជន​ទេ ហើយ​ខាង​ក្លឹប​បាន​អះអាង​ថា កីឡាករ​រូប​នោះ​មិន​បាន​ប៉ះពាល់​កីឡាករ​ឈុត​ធំ​ ដែល​នឹង​ត្រូវ​ប៉ះ​ Bayern Munich នៅ​យប់​ថ្ងៃ​សុក្រ​នោះ​ទេ។

Barcelona នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​លីស្បោន​ ប្រទេស​ព័រទុយហ្គាល់ ដើម្បី​ទៅ​ប៉ះ​ជាមួយ​ក្លឹប Bayern Munich សម្រាប់​ក្របខ័ណ្ឌ​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ UEFA Champions League៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី