• 2020-08-07 13:38:17
  • ព័ត៌មាន

ប្រភព​ជិត​ស្និទ្ធ​ថា​ David Silva នឹង​ទៅ​លេង​នៅ​អ៊ីតាលី​ ក្រោយ​ចេញ​ពី City

  • 2020-08-07 13:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ David Silva បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បន្ទាប់​ពី​ចប់​កុង​ត្រា​ជា​មួយ​ក្លឹប​នេះ​ លោក​ចង់​ឲ្យ​កូន​របស់​ខ្លួន​ លេង​នៅ​ក្លឹប​ Lazio ។

ឪពុក​របស់​ David បាន​និយាយ​ថា​៖" គេ​ប្រាប់​ខ្ញុំ​ថា​ គេ​នឹង​បញ្ចប់​អាជីព​របស់​គេ​បន្ទាប់​ពី​ចប់​កុង​ត្រា​ ១០​ឆ្នាំ​ជា​មួយ​ Man City ។ តែ​ខ្ញុំ​ប្រាប់​ទៅ​គេ​វិញ​ថា​ ចុះ​បើ​ក្លឹប​នេះ​ឲ្យ​បន្ត​កុង​ត្រា​ ១​ឆ្នាំ​ទៀត​ គេ​ក៏​ឆ្លើយ​វិញ​ថា​ គេ​នឹង​ទទួល​នៅ​បន្ត​។ "​

លោក​បាន​បន្ត​ថា​៖" យ៉ាង​ណា​មិញ​ ​វា​ពិបាក​ណាស់​ ម្ដង​គេ​និយាយ​អញ្ចេះ​ ម្ដង​អញ្ចោះ​ តែ​ខ្ញុំ​ឲ្យ​អាច​បញ្ជាក់​ថា​ គេ​ចូល​ចិត្ត​អ៊ីតាលី​ណាស់​ គេ​ប្រាប់​ខ្ញុំ​ថា​ គេ​នឹង​លេង​នៅ​ទី​នោះ​ដល់​អាយុ​ ៤០​ឆ្នាំ​ ហើយ​មាន​ក្លឹប​ច្រើន​ណាស់​នៅ​ទី​នោះ​ទាក់​ទង​គេ​ ខ្ញុំ​គិត​ថា​ខ្ញុំ​ចង់​ឲ្យ​គេ​លេង​នៅ​ Laizo ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ខ្ញុំ​ដឹង​​ថា​វា​មិន​ដូច​នៅ​អេស្ប៉ាញ​ទេ​ គេ​តែង​ប្រាប់​ខ្ញុំ​ថា​ គេ​អាច​នឹង​ទៅ​ Valencia វិញ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ David នឹង​ចប់​កុង​ត្រា​នឹង​ Man City នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ បន្ទាប់​ពី​ចូល​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១០​មក​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់