- 2020-07-31 11:42:08
- ព័ត៌មាន
ជម្រើស ១១នាក់របស់ Klopp ដំបូងបង្អស់នៅ Liverpool ពេលនេះសល់ប៉ុន្មាននាក់?
- 2020-07-31 11:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើស ១១នាក់របស់ Klopp ដំបូងបង្អស់នៅ Liverpool ពេលនេះសល់ប៉ុន្មាននាក់?
ចន្លោះមិនឃើញ
កាលពីខែតុលា ឆ្នាំ២០១៥ លោក Jurgen Klopp ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Liverpool។ ប្រកួតដំបូងរបស់លោកគឺប៉ះនឹង Tottenham Hotspur ដែលកាលនោះបញ្ចប់ក្នុងលទ្ធផល ០-០។ យ៉ាងណាមិញ ជម្រើស ១១នាក់ដំបូងរបស់លោកនៅពេលនោះ សល់តែ ២នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ។
ខាងក្រោមនេះជាជម្រើស ១១នាក់ដំបូងពេលប៉ះ Spurs កាលពីខែតុលា ឆ្នាំ២០១៥៖
អ្នកចាំទី៖*
Simon Mignolet (ផ្លាស់ទៅកាន់ក្លឹបបែលហ្សិក Brugge)
ខ្សែការពារ៖
Alberto Moreno (ផ្លាស់ទៅកាន់ក្លឹបអេស្ប៉ាញ Villareal)
Mamadou Sakho (ផ្លាស់ទៅកាន់ក្លឹប Crystal Palace)
Martin Skrtel (ផ្លាស់ទៅកាន់ក្លឹបទួរគី Istanbul Basaksehir)
Nathaniel Clyne (ផ្លាស់ទៅកាន់ Bournemouth ក្នុងលក្ខខ័ណ្ឌខ្ចីជើង តែពេលនេះជាកីឡាករគ្មានក្លឹប ក្រោយអស់កុងត្រាជាមួយ Liverpool)
ខ្សែបម្រើ៖
Philippe Coutinho (ផ្លាស់ទៅ Barcelona ហើយលេងនៅ Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើង)
Emre Can (ផ្លាស់ទៅកាន់ Juventus ក្រោយមកទៅ Dortmund)
Adam Lallana (ផ្លាស់ទៅកាន់ Brighton)
Lucas Leiva (ផ្លាស់ទៅកាន់ Lazio)
James Milner (នៅដល់បច្ចុប្បន្ន)
ខ្សែប្រយុទ្ធ៖
Divock Origi (នៅដល់បច្ចុប្បន្ន)៕
ប្រភព៖ sporf