• 2020-07-13 11:08:16
  • ព័ត៌មាន

បែក​ធ្លាយ​វីដេអូ Haaland ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ក្លឹប​នៅ​ស្រុក​កំណើត

  • 2020-07-13 11:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​នៃ​បណ្ដាញ​សង្គម Snapchat ដែល​គេ​ចែកចាយ​ត​ៗ​គ្នា​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​គេ​ស្គាល់​ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប Dortmund កីឡាករ Erling Braut Haaland ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ចូល​ក្លឹប​មួយ​នៅ​ប្រទេស​ន័រវែស​ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

វីដេអូ​នោះ​ត្រូវ​បាន​គេ​ដាក់​អក្សរ​ជា Caption ថា៖ " ទៅ​ផ្ទះ​វិញ​ទៅ Erling Haaland '' ដោយ​ក្នុង​វីដេអូ​នោះ ទំនង​ដូច​ជា​គេ​បណ្ដេញ​កីឡាករ​រូប​នេះ​ចេញ​ពី​ក្លឹប​រាត្រី​មួយ​អញ្ចឹង​។

Haaland បាន​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ន័រវែស ខណៈ​រដូវ​កាល​បាល់ទាត់​នៅ​ Bundesliga បាន​បញ្ចប់​កាល​ពី​ចុង​ខែ​មិថុនា។

ក្រោយ​ពី​មាន​ការ​បែកធ្លាយ​វីដេអូ​នេះ​ហើយ សាមី​ខ្លួន និង​ខាង​ក្លឹប​មិន​បាន​ធ្វើ​ការ​បកស្រាយ​លម្អិត​អ្វី​ឡើយ ប៉ុន្តែ Haaland ក្នុង​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​បង្ហោះ​រូប​ផ្ទាល់​ខ្លួន កាន់​រណារ​អារ​ឈើ ហើយ​ដាក់​ Caption ថា៖ Winter is Coming Let's chop some wood "រដូវ​រងា​បាន​មក​ដល់​ហើយ តោះ​នាំ​គ្នា​កាប់​ឈើ" ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់