• 2020-07-13 10:46:47
  • ព័ត៌មាន

Klopp បង្ហើប​អំពី​ពេល​វេលា ដែល​អាច​នឹង​ចាកចេញ​ពី Liverpool

  • 2020-07-13 10:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ SWR Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​បន្ត​នៅ​ជាមួយ​ហង្ស​ក្រហម​រហូត​ដល់​ឆ្នាំ២០២៤។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​អាច​នឹង​នៅ​អង់គ្លេស រយៈពេល ៤ឆ្នាំ​ទៀត​ បន្ទាប់​ពី​ពេល​នោះ​ហើយ​ ខ្ញុំ​ប្រហែល​ជា​ត្រលប់​ទៅ​រស់នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ជាពិសេស​ទីក្រុង Mainz តែ​ម្ដង " ។

លោក​បាន​បន្ត​ថា៖ " ក្រោយ​ចប់​ ៤ឆ្នាំ​នៅ​ទីនេះ (Liverpool) ខ្ញុំ​នឹង​ទុក​ពេល​ទំនេរ​អត់​ធ្វើ​អី​សោះ​រយៈពេល​មួយ​ឆ្នាំ មុន​នឹង​រក​ការងារ​នៅ​ក្លឹប​ ឬ ក្រុម​ជម្រើស​ជាតិ " ។

លោក​បាន​ព្រលយ​បន្ត​ថា៖ " នៅ​ដំណាក់​កាល​បច្ចុប្បន្ន​នេះ យើង​ពិបាក​រៀប​ចំ​ផែនការ​រយៈពេល​វែង​ណាស់ តែ​ ៥ឆ្នាំ​ទៀត ពិភពលោក​មើល​មក​ពួក​យើង​មិន​ដូច​ឥលូវ​ទេ "​ ។

Klopp បាន​ឡើង​កាន់ Liverpool តាំង​ពី​ឆ្នាំ២០១៥ ហើយ​ជាង​រយៈពេល ៥ឆ្នាំ​នេះ លោក​បាន​ដឹកនាំ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​មួយ​ចំនួន​ដូច​ជា Premier League និង UEFA Champions League ប៉ុន្តែ​ឡើង​ដល់​វគ្គ​កំពូល​ៗ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់