- 2020-05-25 12:19:28
- ព័ត៌មាន
វិធានការបិទប្រទេសបន្ធូរ ១ម៉ឺននាក់ចូលមើលប្រកួតបាល់ទាត់នៅវៀតណាម
- 2020-05-25 12:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធានការបិទប្រទេសបន្ធូរ ១ម៉ឺននាក់ចូលមើលប្រកួតបាល់ទាត់នៅវៀតណាម
ចន្លោះមិនឃើញ
ក្រោយពីបាល់ទាត់នៅវៀតណាមបានផ្អាករយៈពេលជិត ៣ខែ ការប្រកួតក៏បានត្រលប់មកវិញ ជាមួយនឹងប្រកួតក្របខ័ណ្ឌពានថ្នាក់ជាតិ (ប្រហាក់ប្រហែលនឹងពាន FA Cup) រវាងក្រុមណាមឌិញ (Nam Dinh) និងក្រុមហ័ងអាញ់យ៉ាឡៃ (HAGL) នៅកីឡដ្ឋានធៀនជឿង (Thien Truong) នៃខេត្តណាមឌិញ។
គណៈកម្មការប្រជាជនខេត្តអនុញ្ញាតឲ្យបើកទ្វារកីឡដ្ឋាន ដើម្បីស្វាគមន៍អ្នកគាំទ្រ តែតម្រូវឲ្យលក់សំបុត្រតែ ៤០% ទៅ ៥០% ប៉ុណ្ណោះនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ភាសាវៀតណាម។ សារព័ត៌មាន Goal បានឲ្យដឹងថា អ្នកណាដែលមិនមានម៉ាស ហើយមានកម្ដៅលើសពី ៣៧.៥អង្សារសេនឹងមិនអនុញ្ញាតឲ្យចូលកីឡដ្ឋានឡើយ។
បើតាមការប៉ាន់ស្មានរបស់សហព័ន្ធបាល់ទាត់អាស៊ីបានឲ្យដឹងថា មនុស្សចំនួនប្រមាណ ១ម៉ឺនបានចូលរួមទស្សនាក្នុងប្រកួតនេះ។
ប្រកួតលីគកំពូលវៀតណាមនឹងចាប់ផ្ដើមវិញនៅថ្ងៃទី៥ ខែមិថុនា៕
ខាងក្រោមនេះជាវីដេអូហាយឡាយនៃការប្រកួត៖