• 2020-05-21 13:04:49
  • ព័ត៌មាន

Rakitic ទម្លាយថា​នឹង ទៅ​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ​មួយ ក្រោយ​ចេញ​ពី Barca

  • 2020-05-21 13:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Barcelona កីឡាករ​ Ivan Rakitic បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ពេល​គេ​អាច​ចាក​ចេញ​ពី​ក្លឹប​នេះ​បាន​ គេ​​សប្បាយ​ចិត្ត​នឹង​ទៅ​ក្លឹប​ Sevilla វិញ​។​

Rakitic បាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​បាន​និយាយ​រឿង​ហ្នឹង​ ជា​ច្រើន​ដង​ណាស់​មក​ហើយ​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ត្រលប់​ទៅ​ក្លឹប​ Sevilla វិញ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​តាម​ដាន​ក្លឹប​ហ្នឹង​ជាប់​រហូត​ដូច​ដែល​ខ្ញុំ​កំពុង​លេង​នៅ​ក្លឹប​ហ្នឹង​អញ្ចឹង​ ខ្ញុំ​តែង​តែ​អបអរ​នៅ​ពេល​ក្លឹប​ហ្នឹង​ទទួល​បាន​ជ័យជំនះ​។ យ៉ាង​ណា​ក្ដី​ចាំ​មើល​នៅ​​ពេល​ខាង​មុខ​មើល ថា​រឿង​ហ្នឹង​អាច​កើត​ឡើង​បាន​ប៉ុណ្ណា​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុន​ពេល​មក​ Barcelona ខ្សែ​បម្រើ​ Rakitic បាន​លេង​ឲ្យ​ Sevilla តាំង​ពី​ឆ្នាំ​ ២០១០​រហូត​ដល់​ឆ្នាំ​ ២០១៤​ ដោយ​ចូល​រួម​លេង​បាន​ ១៤៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៤គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់