- 2020-05-21 12:16:43
- ព័ត៌មាន
សម្ដេចហ៊ុន សែន អនុញ្ញាតឲ្យមានសកម្មភាពកីឡាចាប់ផ្ដើមឡើងវិញ តែត្រូវលេងបិទទ្វារ
- 2020-05-21 12:16:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចហ៊ុន សែន អនុញ្ញាតឲ្យមានសកម្មភាពកីឡាចាប់ផ្ដើមឡើងវិញ តែត្រូវលេងបិទទ្វារ
ចន្លោះមិនឃើញ
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យមានសកម្មភាពកីឡាទាំងអស់រួមទាំងបាល់ទាត់ និងបាល់ទះ ចាប់ផ្ដើមឡើងវិញ តែត្រូវលេងក្នុងលក្ខខ័ណ្ឌបិទទ្វារ ដោយមិនអនុញ្ញាតឲ្យមានទស្សនិកជន នេះបើតាមការដកស្រង់ចេញពីសារសំឡេងរបស់សម្ដេច ដោយគេហទំព័រក្រសួងព័ត៌មាន។
ក្នុងសារបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន គួរពិភាក្សាគ្នាដើម្បីឲ្យរៀបចំឲ្យបើកការប្រកួតកីឡាឡើងវិញជាជំហានៗ។
សម្ដេចតេជោយល់ឃើញថា ហានិភ័យក្នុងកន្លែងលេងកីឡា មានទាបប្រៀបធៀបនឹងវិស័យទេសចរណ៍។ យ៉ាងណាមិញ ក្នុងការប្រកួតកីឡានីមួយៗ សហព័ន្ធជាមួយនឹងក្លឹបជាអ្នកទទួលខុសត្រូវ ដោយចេញវិធានការច្បាស់លាស់ដើម្បីបង្ការជំងឺកូវីដ-១៩ ដែលមានដូចជា ការវាស់កម្ដៅ និងការត្រួតពិនិត្យផ្សេងៗមុនការប្រកួត។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបហាត់ប្រាណមិនទាន់ឲ្យអនុញ្ញាតឲ្យបើកដំណើរការនោះទេ ដោយសារតែព្រួយបារម្ភពីការប្រមូលផ្ដុំមនុស្សច្រើន នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី។
កន្លងមកសម្ដេចតេជោ បានអនុញ្ញាតឲ្យមានប្រកួតប្រដាល់នៅដំណើរការ តែធ្វើឡើងដោយលក្ខខ័ណ្ឌបិទទ្វារ៕
ដកស្រង់ចេញពី៖ ក្រសួងព័ត៌មាន