• 2020-05-14 08:45:18
  • ព័ត៌មាន

កីឡាករ​ល្បីៗ​មួយ​ចំនួន ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​ជួរ​កងទ័ព​របស់​ប្រទេស​ខ្លួន

  • 2020-05-14 08:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ Son Heoung Min បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​យោធា​ថ្នាក់​មូលដ្ឋាន​ ដោយ​ជោគជ័យ​នៅ​មាតុភូមិ​របស់​ខ្លួន។ ក្នុង​ថ្ងៃនេះ​ដែរ Sabay សូម​ជូន​នូវ​កីឡាករ​មួយ​ចំនួន ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​ជួរ​កងទ័ព​៖

Eric Cantona៖ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United រូប​នេះ​ ធ្លាប់​ជាប់​ឈ្មោះ​បម្រើ​ក្នុង​កងទ័ព​បារាំង​អំឡុង​ដើម​ទសវត្ស​ ១៩៨០។

Raymond Copa៖ វីរបុរស​ក្លឹប Real Madrid និង​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ ធ្លាប់​បម្រើ​ក្នុង​កងទ័ព​បារាំង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

Ferenc Puskas៖ ខ្សែ​ប្រយុទ្ធ​ Real Madrid សញ្ជាតិ​ហុងគ្រី​ដែល​ស៊ុត​បាន​ជាង ៦០០គ្រាប់​ មាន​ឈ្មោះ​ក្នុង​កងទ័ព​ស្រាប់​តែ​ម្ដង ដោយសារ​តែ​ធ្លាប់​លេង​នៅ​ក្លឹប​កងទ័ព​ហុងគ្រី។ នៅ​ពេល​លោក​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០៦ លោក​ត្រូវ​បាន​គេ​ធ្វើ​បុណ្យ​សព​ថ្នាក់​រដ្ឋ​ជូន​ទៀត​ផង។

Sir Bobby Chalton៖ វីរបុរស​បាល់ទាត់​អង់គ្លេស និង Manchester United បាន​ដាក់​ពាក្យ​ហាត់​ទាហាន​នៅ​ឆ្នាំ១៩៥៦ ដែល​ជា​ឆ្នាំ​ដំបូង​នៅ​បិសាច​ក្រហម។ គាត់​នៅ​ពេល​នោះ​លេង​បាល់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ហាត់​ទាហាន​នៅ​ថ្ងៃ​ធម្មតា៕

មក​ស្គាល់​កីឡាករ​លីគ​កំពូល​អង់គ្លេស​មួយ​រូប ដែល​មាន​ប្រវត្តិ​ជា​ទាហាន​ Nazi អាល្លឺម៉ង់

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់