• 2020-05-04 12:38:48
  • ព័ត៌មាន

ក្រុម​គ្រូពេទ្យ Barca ព្យាករណ៍​ថា កីឡាករ​ភាគ​ច្រើន​នឹង​រង​របួស​ ពេល​ចូល​ពី​កូវីដ​វិញ

  • 2020-05-04 12:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រូពេទ្យ​ Barcelona បាន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នឹង​សុខភាព​កីឡាករ ពេល​ត្រលប់​មក​លេង​នៅ​កម្មវិធី​បាល់ទាត់​វិញ ក្រោយ​ពី​ជាប់​ក្នុង​ផ្ទះ​ ២ខែ នេះ​បើ​តាម​កំណត់ហេតុ​ផ្ទៃ​ក្នុង​របស់​ក្លឹប​ ដែល​បែក​ធ្លាយ​មក​កាន់​សារព័ត៌មាន AS។

សេរីណាយ៉ូ​ល្អ​បំផុត​គឺ​ កីឡាករ​អាច​នឹង​របួស​ចំនួន ៥ ទៅ ១០ករណី​នៅ​ក្នុង​ខែ​ដំបូង​ក្នុង​ការ​ត្រលប់​មក​វិញ។ មូលហេតុ​សំខាន់ៗ​មួយ​ចំនួន​មាន​ដូច​ជា

  • កាយសម្បទា​មិនសូវ​ Fit ដោយសារ​តែ​ជាប់​ក្នុង​ផ្ទះ​ជាង ២ខែ

  • កង្វះ​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​ទ្រង់ទ្រាយ​ធំ និង​កង្វះ​ការ​ហ្វឹកហាត់​ជា​ក្រុម

  • កង្វះ​ការ​ហ្វឹកហាត់​សម្រាប់​ការ​ប្រកួត​

  • កាលវិភាគ​ក្នុង​ការ​ប្រកួត​ញឹក

  • លេង​ក្រោម​សីតុណ្ហភាព​ក្ដៅ នៃ​រដូវ​ក្ដៅ អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​លឿន -ល-។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ក្នុង​ខែ​ដំបូង​​រដូវ​កាល​ឆ្នាំ​២០១៩/២០ មាន​របួស​ចំនួន ១០ករណី​ក្នុង​ក្លឹប​ Barcelona៕

ប្រភព៖ AS English អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី