- 2020-04-25 02:35:13
- ព័ត៌មាន
ប្រកួតលីគកំពូលហុល្លង់រដូវកាល ១៩/២០ ត្រូវបានរំសាយ ដោយគ្មានជើងឯក
- 2020-04-25 02:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតលីគកំពូលហុល្លង់រដូវកាល ១៩/២០ ត្រូវបានរំសាយ ដោយគ្មានជើងឯក
ចន្លោះមិនឃើញ
ប្រកួតលីគកំពូលហុល្លង់នៅរដូវកាលឆ្នាំ២០១៩/២០ ត្រូវបានរំសាយជាលើកដំបូងក្នុងរយៈ ពេលជាង ៨០ឆ្នាំ (តាំងពីសង្គ្រាមលោកលើកទី២) ដោយគ្មានជើងឯកឡើយ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធភូមិន្ទបាល់ទាត់ហុល្លង់ ចុះជាភាសាហុល្លង់។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា "ដោយសារតែនៅមានវគ្គជាច្រើនត្រូវការលេងតទៅទៀត ហេតុនេះហើយវាមិនមែនជាពេល ដែលត្រូវនិយាយពីរឿងជើងឯក ហើយយើងជឿជាក់ថា យើងក៏មិនអាចកាត់ចេញ (Relegation) ហើយក៏ដំឡើងលីគ (Promotion) ផងដែរ " ។
ការចេញសេចក្ដីសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្អាកសកម្មភាពកីឡា រហូតដល់ថ្ងៃទី១ ខែកញ្ញា។ UEFA កាលពីពេលថ្មីៗនេះ ព្រមានសមាគមបាល់ទាត់ ដែលជាសមាជិកមិនឲ្យរំសាយរដូវកាល លើកលែង ២ករណីគឺ ករណីបទបញ្ជារបស់រដ្ឋាភិបាល និងករណីបញ្ហាហិរញ្ញវត្ថុក្នុងការរៀបចំការប្រកួត។
បើតាមតារាងលីគកំពូលហុល្លង់មុនពេលផ្អាករដូវកាល មានក្លឹប ២ មានពិន្ទុស្មើគ្នាគឺ Ajax និង AZ Alkmaar ដែលមាន ៥៦ពិន្ទុ តែ Ajax លេខ ១ ដោយសារគ្រាប់បាល់ច្រើនជាង។ យ៉ាងណាមិញ Ajax និង AZ នឹងជាប់ឈ្មោះក្នុងការលេងវគ្គជម្រុះបឋម UEFA Champions League រដូវកាលក្រោយ ខណៈ Feyenoord, PSV និង Willem II នឹងជាប់ក្នុងវគ្គជម្រុះ UEFA Europa League៕