• 2020-04-23 11:55:43
  • ព័ត៌មាន

អតីត​តារា​បាល់ទាត់​ Arsenal បញ្ជាក់​ដាច់ខាត មិន​បរិច្ចាគ​ប្រាក់​ប្រយុទ្ធ​កូវីដ-១៩

  • 2020-04-23 11:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​តូហ្គោ​កីឡាករ Emmanuel Adebayor បាន​បញ្ជាក់​ត្រង់​ៗ​នៅ​ក្នុង​ការ​ផ្សាយផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា មិន​បរិច្ចាគ​ប្រាក់​ទៅ​កាន់​ប្រទេស​តូហ្គោ (ប្រទេស​នៅ​អាហ្វ្រិក) ដែល​ជា​ប្រទេស​កំណើត​ ដើម្បី​ប្រឆាំង​កូវីដ-១៩​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ មាន​ពាក្យ​ល្ហិចល្ហៀង​មួយ​ចំនួន​លើកឡើង​ថា Adebayor បាន​ចម្លង​ជំងឺ​កូវីដ-១៩ មក​ប្រទេស​តូហ្គោ ក្រោយ​មក​ពី​ជប់លៀង​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ។

ឆ្លើយតប​នឹង​រឿង​នេះ កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " សម្រាប់​អ្នក​ដែល​និយាយ​ថា ខ្ញុំ​អត់​ចូល​លុយ​ [ដើម្បី​ប្រឆាំង​កូវីដ-១៩] សម្រាក​ទៅ ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់។ ខ្ញុំ​មិនមែន Drogba ឬ Eto'o ទេ ខ្ញុំ​គឺ Emmanuel Sheyi Adebayor '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " សម្រាប់​អ្នក​ដែល​ថា ខ្ញុំ​នាំ​កូវីដ​ចូល​ស្រុក គួរ​តែ​រអៀស​ខ្លួន​ទៅ " ។

Adebayor បាន​ប្រកប​អាជីព​នៅ​ក្លឹប​ជា​ច្រើន​ ដោយ​ចាប់​ផ្ដើម​លេង​ឈុត​ធំ​ដំបូង​នៅ​ប្រទេស​បារាំង ក្រោយ​មក​មាន​ឱកាស​លេង​នៅ Arsenal អំឡុង​ឆ្នាំ២០០៦ ដល់ ២០០៩ រួច​ក៏​ទៅ Manchester City ហើយ​លេង​ខ្ចី​ជើង​នៅ Real Madrid បន្ត​មក​ក៏​មក​ Spurs ហើយ​ទៅ​ក្លឹប​ផ្សេង​ៗ​ទៀត​ លុះ​បច្ចុប្បន្ន​គេ​កំពុង​លេង​នៅ​ក្លឹប​ប៉ារ៉ាហ្គាយ Olimpia៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី