• 2020-04-17 11:17:38
  • ព័ត៌មាន

វីរបុរស​បាល់ទាត់​ ជួយ​អង់គ្លេស​លើក​ពាន​ World Cup បាត់​បង់​ជីវិត​ ដោយសារ​កូវីដ-១៩

  • 2020-04-17 11:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​អង់គ្លេស​លោក Norman Hunter បាន​បាត់បង់​ជីវិត​ក្នុង​វ័យ ៧៦ឆ្នាំ ក្រោយ​ពី​លោក​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ កាល​ពី​សប្ដាហ៍​មុន។

លោក​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជា​ខ្សែការពារ​របស់​ក្លឹប​អង់គ្លេស​ Leed កាល​ពី​ឆ្នាំ១៩៦២ ហើយ​ចំណាយ​ពេល​ជាង ១៥ឆ្នាំ​ មុន​នឹង​លោក​មក​ប្រកប​អាជីព​នៅ​ក្លឹប​ Bristol City និង​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ក្នុង​ក្លឹប Barnsley កាល​ពី​ឆ្នាំ១៩៨២។

ចំណែក​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ លោក​បាន​ជួយ​ឲ្យ​តោ​កំណាច​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ១៩៦៦ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​លេង​បាន​លេខ ៣ នៅ Euro កាល​ពី​ឆ្នាំ១៩៦៨ទៀត​ផង។

ក្រៅ​ពី​លេង​ជា​កីឡាករ លោក​ក៏​បាន​ដឹកនាំ​ក្លឹប​មួយ​ចំនួន​ដែរ​ដូច​ជា​ Barnsley ក្លឹប Rotherham United និង​ក្លឹប Bardford City៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី