• 2020-04-16 12:58:10
  • ព័ត៌មាន

កីឡដ្ឋាន​តម្លៃ​ ១ពាន់​លាន​របស់ Spurs បាន​ក្លាយ​ជា​កន្លែង​តេស្ត​កូវីដ-១៩

  • 2020-04-16 12:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន Tottenham Hotspur បាន​បើក​ឲ្យ​ក្រុម​បុគ្គលិក​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​នៃ​រាជធានី​ឡុងដុង​មួយ​នេះ។

Spurs ធ្វើ​បែប​នេះ​គឺ​មាន​បំណង​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​ Middlesex ខាង​ជើង ដែល​តែងតែ​មាន​អ្នក​ជំងឺ​ច្រើន​ជាប់​រហូត។

បើ​តាម​ការ​បង្ហោះ​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា កីឡដ្ឋាន​នេះ​អាច​ទទួល​ព្យាបាល​អ្នក​ជំងឺ​បាន​ម្ដង ៧០នាក់ និង​ក្រុមគ្រូពេទ្យ​បាន​ម្ដង ៣០នាក់។

ក្រៅ​ពី​នេះ​ កីឡដ្ឋាន​ក៏​បើក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ ​ដូច​ជា​កន្លែង​ពិនិត្យ​សុខភាព​ស្ត្រី និង​អ្នក​មាន​ផ្ទៃ​ពោះ​ផង​ដែរ៕

ប្រភព៖ tottenhamhotspur ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់