- 2020-04-08 11:49:47
- ព័ត៌មាន
កីឡាករ Juventus ដឹកអំណោយដោយផ្ទាល់ ដើម្បីចែកប្រជាជនប្រេស៊ីលអំឡុងកូវីដ-១៩
- 2020-04-08 11:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Juventus ដឹកអំណោយដោយផ្ទាល់ ដើម្បីចែកប្រជាជនប្រេស៊ីលអំឡុងកូវីដ-១៩
ចន្លោះមិនឃើញ
ខ្សែបម្រើប្រេស៊ីលកីឡាករ Douglas Costa បានដឹកអំណោយ ដាក់ពេញឡានរបស់ខ្លួន ដើម្បីទុកចែកប្រជាជនប្រេស៊ីលក្រីក្រ អំឡុងផ្ទុះការរាតត្បាតជំងឺកូវីដ-១៩។
ក្នុងរូបថតជាមួយម្ដាយ និងមិត្តស្រី គេសង្កេតឃើញអំណោយ ដែលមានគ្រឿងឧបភោគបរិភោគផ្សេងៗ ពេញណែនក្នុងឡានតែម្ដង។ បង្ហោះរូបក្នុងបណ្ដាញសង្គម កីឡាកររូបនេះបានសរសេរថា៖ យើងនៅតែមានចិត្តចង់ជួយអ្នកដទៃ ទោះជាថ្ងៃនេះមានវិបត្តិដ៏ធំក៏ដោយ។
Costa ស្ថិតក្នុងចំណោមកីឡាករមួយចំនួន ដែល Juventus អនុញ្ញាតឲ្យត្រលប់ទៅស្រុកកំណើត។
គួរបញ្ជាក់ផងដែរថា នៅប្រេស៊ីលមានអ្នកឆ្លងជំងឺកូវីដ-១៩នេះសរុប ១៤,០៤៩ករណី និងជាតែ ១២៧នាក់ប៉ុណ្ណោះ៕