• 2020-01-27 06:09:48
  • ព័ត៌មាន

Shanghai SIPG នឹង​ស្វាគមន៍ Buriram នៅ​សៀងហៃ​ដូច​គ្រោង​ទុក ទោះ​មាន​ផ្ទុះ​វីរុស​កូរ៉ូណា

  • 2020-01-27 06:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​ចិន Shanghai SIPG នឹង​ក្លឹប​ថៃ Buriram United ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ជម្រុះ​វគ្គ​ Play-Off នៃ​ AFC Champions League នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី២៨ ខែ​មករា ដូច​ការ​គ្រោងទុក នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​បាល់ទាត់​ចិន។

កីឡាករ​ Buriram United ពាក់​ម៉ាស​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន

យ៉ាងណាមិញ ក្នុង​ប្រកួត​នេះ​ដែរ នឹង​ត្រូវ​លេង​ក្នុង​កីឡដ្ឋាន​ទទេ ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​រួម​ទស្សនា ដោយសារ​តែ​ចង់​បញ្ចៀស​ និង​ទប់ស្កាត់​ការ​ឆ្លង​នូវ​វីរុស​កូរ៉ាណា​ ដែល​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​អ៊ូហាន (Wuhan) កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩កន្លង​ទៅ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ភាគី​ក្លឹប Buriram United បាន​ស្នើ​ឲ្យ​ធ្វើ​ការ​ពន្យារ​ការ​ប្រកួត​រហូត​ដល់​ស្ថានភាព​មាន​ការ​ធូរ​ស្បើយ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​សហភាព​បាល់ទាត់​អាស៊ី។

ទាក់ទិន​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​ដែរ ព្រឹត្តិការណ៍​កីឡា​មួយ​ចំនួន​ដូច​ជា ព្រឹត្តិការណ៍​បាល់ទាត់​នារី ​វគ្គ​ជម្រុះ​អូឡាំពិក​ប្រចាំ​ទ្វីប​អាស៊ី​ក៏​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ពី​ទីក្រុង​អ៊ូហាន មក​កាន់​ទីក្រុង​ណានជីង៕

ប្រភព៖ ESPN FC | Xinhua | AFC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី