• 2019-12-07 08:31:23
  • ព័ត៌មាន

ប្រាក់ មុន្នីឧត្តម មកធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតមិត្តភាពយុវជនក្រីក្រ

  • 2019-12-07 08:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកប្រាក់ មុន្នីឧត្តម ដែលជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់កម្ពុជា បានស្ម័គ្រចិត្តធ្វើជាអាជ្ញាកណ្ដាល ក៏ដូចជាមកចែករំលែកបទពិសោធផ្ទាល់ខ្លួនដល់យុវជន និងកុមារទីទាល់ក្រដែលចូលចិត្តវិស័យបាល់ទាត់ក្នុងឱកាសនៃការប្រកួតបាល់ទាត់មិត្តភាព នៅព្រឹកថ្ងៃទី ០៧ ធ្នូ ២០១៩នេះ។

ការប្រកួតធ្វើឡើងនៅក្លឹប Cool Sports ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត សហការជាមួយអង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី ( HFCA)។ ថ្លែងក្រោយបញ្ចប់ការប្រកួត លោកឧត្តម បានបង្ហាញក្ដីរីករាយ បើទោះបីលោកមមាញឹកជាមួយការហ្វឹកហាត់ខ្លួនឯង និងការប្រកួតជាច្រើន ប៉ុន្តែលោកនៅតែឆ្លៀតចំណាយពេលវេលាខ្លះ ដើម្បីចូលរួមកិច្ចការសង្គម ជាពិសេសបង្ហាញគន្លឹះលេងបាល់ដល់យុវជនដែលចូលចិត្តវិស័យបាល់ទាត់ឲ្យអស់ពីចិត្ត។

បន្ថែមពីនេះ កីឡាករជើងខ្លាំងរូបនេះ ក៏មានគោលបំណងច្បាស់ថា នឹងចូលរួមកិច្ចការសង្គមបែបនេះទៀត ពេលមានឱកាសបន្តបន្ទាប់ និងពេលដែលលោកចូលនិវត្តន៍។

ងាកមកអ្នកលេងល្អបំផុតនៃការប្រកួតនាព្រឹកមិញនេះវិញ គឺបានទៅលើកីឡាករវ័យក្មេង ប្អូនប្រុស សេង សារ៉ាយ ដែលត្រូវជ្រើសរើសឲ្យធ្វើដំណើរកម្សាន្តទៅឌូបៃផងដែរ៕

ប្អូនប្រុស សេង សារ៉ាយ នៅកណ្ដាល

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី