- 2019-08-30 11:11:52
- ព័ត៌មាន
ស្ថាប័នបាល់ទាត់អេស្ប៉ាញបានធ្វើរឿងដ៏គួរឲ្យគោរព ដើម្បីជាចូលរួមរំលែកទុក្ខ Enrique
- 2019-08-30 11:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នបាល់ទាត់អេស្ប៉ាញបានធ្វើរឿងដ៏គួរឲ្យគោរព ដើម្បីជាចូលរួមរំលែកទុក្ខ Enrique
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ភូមិន្ទអេស្ប៉ាញ (RFEF) បានធ្វើការលុបចោលសន្និសីទសារព័ត៌មានរបស់គ្រូបង្គោលនៃក្រុមជម្រើសជាតិលោក Robert Moreno ដើម្បីបង្ហាញពីសញ្ញានៃការស្រលាញ់ និងការគោរព ទៅដល់លោក Luis Enrique និងក្រុមគ្រួសារ។
លោក Moreno បានគ្រោងនឹងនិយាយក្នុងថ្ងៃសុក្រនេះ ទាក់ទងនឹងព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការជ្រើសរើសសមាសភាពនៃក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ប្រកួតប៉ះនឹង រ៉ូម៉ានី និងកោះហ្វារ៉ូ ក្នុងវគ្គជម្រុះ Euro ២០២០។
ទោះជាសន្និសីទសារព័ត៌មានត្រូវបានផ្អាកក៏ដោយ ក៏សមាសភាពនៃក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ប្រកួតទាំងពីរខាងលើ នៅតែប្រកាសក្នុងថ្ងៃសុក្រនេះ ដូចការគ្រោងទុកដដែល។
អតីតគ្រូបង្គោល Barcelona លោក Luis Enrique បានចុះចេញពីតំណែងជាគ្រូក្រុមអេស្ប៉ាញកាលពីខែមិថុនា ក្រោមហេតុផលផ្ទាល់ខ្លួន។ ក្នុងថ្ងៃនេះដែរកូនស្រីរបស់លោក បានបាត់បង់ជីវិតដោយមហារីកឆ្អឹក៕