• 2019-07-25 00:51:07
  • ព័ត៌មាន

Chivas នាំអ្នកគាំទ្រកម្ពុជាសម្រេចក្ដីស្រមៃទៅទស្សនាការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់

  • 2019-07-25 00:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រា Chivas បានសម្រេចក្ដីស្រមៃរបស់អ្នកគាំទ្រនៅកម្ពុជាដែលជាអតិថិជន Chivas ទៅទស្សនាការប្រកួតរបស់ក្រុម Manchester United ដោយផ្ទាល់នៅប្រទេសសិង្ហបុរី។

អតិថិជនដែលឈ្នះរង្វាន់ពីការចាប់ឆ្នោត និងជ្រើសរើសតាម Social Media ចំនួន១០នាក់បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីកាលពីចុងសប្ដាហ៍កន្លងទៅដើម្បីចូលរួមទស្សនាការប្រកួតដ៏ជក់ចិត្តរវាង Manchester United និង Inter Milan ហើយជាលទ្ធផល Manchester United បានយកឈ្នះ ១-០ ស៊ុតបញ្ចូលដោយ Mason Greenwood នៅនាទី៧៦។

ការធ្វើដំណើរតាមយន្តហោះ ការហូបចុក ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងសំបុត្រចូលទស្សនាការប្រកួតត្រូវបានរាប់រងទាំងស្រុងដោយក្រុមហ៊ុន Chivas។ បន្ទាប់ពីមើលការប្រកួតចប់នៅថ្ងៃទីមួយនោះដែរ ក្រុមការងារ និងអតិថិជនទាំងអស់បានធ្វើដំណើរទៅចូលរួមពិធីជប់លៀងរួមគ្នាមួយដែលរៀបចំឡើងដោយ Chivas នៅក្លឹបកម្សាន្តដ៏ធំមួយនោះទីនោះគឺក្លឹប Zouk Capital។

នៅថ្ងៃទី2 អតិថិជនមកពីប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធី CHIVAS Meet & Greet ជាមួយអតិថិជនជាច្រើនរយនាក់ផ្សេងទៀតមកពីបណ្ដាញប្រទេសនានា ដែលពួកគេសុទ្ធតែមានឱកាសបានជួបកីឡាករល្បីៗរបស់ Manchester United ដោយផ្ទាល់ដូចជា Nemanja Matić, Eric Bertrand Bailly និង Jesse Lingard។

ក្នុងកម្មវិធីនោះមានការទទួលទានអាហារប៊ូហ្វេ លេងហ្គេម ថតរូបជាមួយកីឡាករ ឆ្លើយសំណួរយករង្វាន់ និងកម្មវិធីចាប់ឆ្នោតយកវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជា អាវយឺត កាបូប បាល់ ដែលមានហត្ថលេខារបស់កីឡាករ Manchester United ផ្ទាល់តែម្ដង។

ដើម្បីអាចទទួលយកសំណាងទាំងអស់នេះនៅឱកាសលើកក្រោយ អតិថិជននិយមពិសាស្រា Chivas កុំភ្លេចតាមដានព័ត៌មាននានាលើទំព័រ Facebook របស់ក្រុមហ៊ុនគឺ Chivas Cambodia ផ្ទាល់ដើម្បីឲ្យអ្នកមានសំណាងលើកក្រោយគឺជារូបអ្នក៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី