• 2019-07-11 02:30:54
  • ព័ត៌មាន

អបអរសាទរ អតិថិជន Chivas មានសំណាងទៅទស្សនាការប្រកួត Manchester United នៅសិង្ហបុរី

  • 2019-07-11 02:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រា Chivas បានរកឃើញអតិថិជនមានសំណាង៦នាក់ទៅទស្សនាការប្រកួតដ៏អស្ចារ្យរបស់ក្លឹបបាល់ទាត់ Manchester United ដោយផ្ទាល់នៅប្រទេសសិង្ហបុរី។ អ្នកឈ្នះសុទ្ធសឹងជាអតិថិជនដែលជាវស្រា Chivas ១២ឆ្នាំ ឬ Chivas ១៨ឆ្នាំ មិនថាចំណុះ 70cL ឬ100cL ហើយបានទទួលបណ្ណ័ផ្សងសំណាងភ្លាមៗ ដើម្បីបំពេញឈ្មោះ រួចដាក់ចូលធុងឆ្នោត នៅតាមផ្សារទំនើបជាដៃគូដូចជា ផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ និងបណ្តាភោជនីយដ្ឋានដែលជាដៃគូរបស់ស្រា Chivas។

ឆ្លងកាត់ការចាប់ឆ្នោត២លើកកន្លងមកដែលលើកទីមួយនៅ ក្លឹប DOS Phnom Penh មានការចូលរួមពីតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ និងលើកទីពីរនៅក្លឹប QK មានការចូលរួមពីអ្នកនាង ឳក សុគន្ធកញ្ញា នោះ Chivas បានរកឃើញអ្នកមានសំណាង៥រូបទៅទស្សនាការប្រកួតនៅសិង្ហបុរី មានដូចជា ចាន់ សុខហេង, ប្រាក់ ចរិយា, ជ្រិន សីហា, តាន់ ឬទ្ធី និង ធឿន គ្រឺស្នា។

ដោយឡែកអ្នកមានសំណាង១រូបទៀតដែល Chivas ផ្ដល់សំណាងធ្វើការជ្រើសរើសពីបណ្ដាញសង្គម Facebook នោះគឺបានទៅលើអតិថិជនឈ្មោះ ហ៊ គងលីម។ ក្រៅពីរង្វាន់ធំខាងលើ Chivas ក៏បានចាប់ឆ្នោតផ្ដល់រង្វាន់ផ្សេងៗជាច្រើនទៀត ដូចជា អាវ Polo របស់ Manchester United, បាល់ទាត់ ដែលមានហត្ថលេខាកីឡាករក្រុមបិសាចក្រហមជាដើម។

Chivas ដែលជាអ្នកឧបត្ថម្ភធំមួយរបស់ Manchester United នឹងការរ៉ាប់រងលើការចំណាយទាំងអស់ដល់អ្នកឈ្នះទាំង៦រូប ដូចជាសំបុត្រយន្តហោះ ការស្នាក់នៅ អាហារ និងសំបុត្រចូលរួមទស្សនាការប្រកួតដោយផ្ទាល់ជាដើម។ ជាពិសេសអតិថិជនមានសំណាងបានជួបផ្ទាល់ជាមួយ កីឡាករល្បីៗរបស់បិសាចក្រហម Man Utd នៅសិង្ហបុរី ដែលជាឱកាសកម្រមានបំផុត។

គួរបញ្ជាក់ថា ក្នុងដំណើរប្រកួតទេសចរណ៍នៅអាស៊ី ក្រុម Manchester United នឹងប្រកួតជាមួយក្រុម Inter Milan នៅកីឡដ្ឋានជាតិសិង្ហបុរីនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី