- 2019-07-08 08:57:39
- ព័ត៌មាន
ត្រួសៗពីពាន Copa America ដែលប្រេស៊ីលទើបឈ្នះក្ដៅៗ
- 2019-07-08 08:57:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីពាន Copa America ដែលប្រេស៊ីលទើបឈ្នះក្ដៅៗ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានក្លាយជាជើងឯក Copa America ជាលើកទី៩ក្នុងប្រវត្តិសាស្ត្រក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីយកឈ្នះប្រទេសប៉េរូនៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣ទល់នឹង១។
ទាក់ទងនឹងការឈ្នះពាននេះដែរ Sabay សូមរៀបរាប់ត្រួសៗពីលក្ខណៈ និងប្រវត្តិពាន Copa ដ៏ល្បីល្បាញប្រចាំតំបន់ CONMEBOL។ ពាន Copa រចនាឡើងលើកដំបូងក្នុងឆ្នាំ១៩១៦ដោយជាងច្នៃគ្រឿងអលង្ការរបស់ប្រទេសអាហ្សង់ទីនហើយវាត្រូវបានធ្វើឡើងពីប្រាក់សុទ្ធ តម្លៃជាង៣ពាន់ដុល្លារអាមេរិក។
នៅឆ្នាំ២០១៦ពាន Copa ត្រូវប្ដូរជាពណ៌មាស និងកែរូបរាងជាច្រើនចំណុចដើម្បីអបអរខួប១០០ឆ្នាំកម្មវិធី Copa America ហើយបានប្រគល់ឲ្យឈីលីជាជើងឯកលើទឹកដីសហរដ្ឋអាមេរិកដែលជាម្ចាស់ផ្ទះ។ វាក៏ជាលើកដំបូងដែរ ដែលពាន នេះរៀបចំក្រៅទ្វីបអាមេរិកខាងត្បូង។
ពាន Copa មានកម្ពស់៧៥សង់ទីម៉ែត្រ, ទម្ងន់៩គីឡូក្រាម និងអង្កត់ផ្ចិត ៣០សង់ទីម៉ែត្រ ហើយអ៊ុយរ៉ាហ្គាយគឺជាប្រទេសធ្លាប់ឈ្នះច្រើនជាងគេចំនួន១៥ដង។ តាមពីក្រោយដោយអាហ្សង់ទីនធ្លាប់ឈ្នះ១៤ដង ខណៈប្រេស៊ីលបាន៩ដងឈរលេខ៣៕