• 2019-06-05 03:06:12
  • ព័ត៌មាន

Valencia កសាង​រូប​សំណាក​អ្នក​គាំទ្រ​ម្នាក់​ ដែល​បង្កប់​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​គោរព​

  • 2019-06-05 03:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Valcencia បាន​កសាង​រូប​សំណាក​របស់​អ្នក​គាំទ្រ​ម្នាក់​ដាក់​នៅ​កៅអី​អង្គុយ​នា​កីឡដ្ឋាន​របស់​ខ្លួន​ដើម្បី​រម្លឹក​ដល់​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​រូប​នោះ​ ដែល​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ទៅ​គាំទ្រ​ការ​ប្រកួត។​

អ្នក​គាំទ្រ​មាន​ឈ្មោះ​ថា​ Vicente Navarro Aparicio មាន​ប័ណ្ណ​​សម្គាល់​លើ​សំបុត្រ​លេខ​១៨​បាន​ទៅ​ទស្សនា​ការ​ប្រកួត​ក្នុង​ទឹកដី​គ្រប់​ការ​ប្រកួត​ ប៉ុន្តែ​រូប​លោក​បាន​ងងឹត​ភ្នែក​នៅ​អាយុ​៥៤​ឆ្នាំ​​ ប៉ុន្តែ​បើ​ទោះ​មើល​មិន​ឃើញ​​ក្ដី​ Vincente នៅ​តែ​ទៅ​គាំទ្រ​​ជា​ប្រចាំ​នៅ​កីឡដ្ឋាន​ Mestalla ដោយ​ឲ្យ​កូន​ប្រុស​ជា​អ្នក​ដឹកដៃ​ និង​រៀបរាប់​ពី​សកម្មភាព​លើ​ទីលាន។​

គួរ​ឲ្យ​សោកស្ដាយ​អ្នក​គាំទ្រ​ដ៏​ស្ម័គ្រស្មោះ​រូប​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​កាល​២​ឆ្នាំ​មុន​ ដោយ​ខកខាន​មិន​បាន​ដឹង​ពី​ការ​ឈ្នះ​ជើង​ឯក​ Copa del Rey របស់​ Valencia ក្នុង​ឆ្នាំ​នេះ​ ប៉ុន្តែ​ក្លឹប​បាន​កសាង​រូប​លោក​ពី​សំរឹទ្ធ​ដើម្បី​ទុក​ជា​ការ​ចងចាំ​ លើ​កៅអី​លេខ​១៦៤​ ជួរ​ទី​១៥​នា​កីឡដ្ឋាន​ Mestalla ជា​កៅអី​ដែល​លោក​ Vicente តែង​អង្គុយ​៕

ប្រភព៖ AS English អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី