- 2019-02-27 01:32:08
- ព័ត៌មាន
អតីតគ្រូ Liverpool ប្ដេជ្ញាធ្វើឲ្យ Leicester មានមោទនភាព
- 2019-02-27 01:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Liverpool ប្ដេជ្ញាធ្វើឲ្យ Leicester មានមោទនភាព
ចន្លោះមិនឃើញ
Brendan Rodgers ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ Leicester City ក្រោយសម្រេចចិត្តបោះបង់ចោលការងាររបស់លោកនៅ Celtic។
អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើងបានចុះកុងត្រាជាមួយ Leicester ដល់ខែមិថុនាឆ្នាំ២០២២ ជំនួសលោក Claude Puel ដែលក្លឹបបណ្ដេញចេញក្រោយដឹកនាំបាន១៦ខែ។ នេះគឺជាការវិលមក Premier League វិញលើកទី៣ហើយរបស់លោក Rodgers បន្ទាប់ពីធ្លាប់ដឹកនាំ Liverpool និង Swansea City កាលពីអតីតកាល។
ក្រោយបានការងារថ្មីភ្លាមបុរសវ័យ ៤៦ឆ្នាំបានសន្យាថានឹង ធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកគាំទ្រមានមោទនភាពចំពោះក្លឹបរបស់ពួកគេ។ Rodgers បានអង្គុយមើលក្រុម Leicester លេងកាលពីយប់មិញដែលបានយកឈ្នះ Brighton ២-១ បន្ទាប់មកលោកក៏បានចូលជួបកីឡាករទាំងអស់លើកដំបូងនៅបន្ទប់ផ្លាស់សំលៀកបំពាក់។
អំឡុងពេលនៅ Liverpool លោកសឹងតែដឹកនាំក្រុមឈ្នះ Premier League លើកដំបូងកាលពីឆ្នាំ២០១៤ ប៉ុន្តែបែរជាខកខានវិញនៅវិនាទីចុងក្រោយ ហើយត្រូវក្លឹបបណ្ដេញចេញ១រដូវកាលបន្ទាប់ពីនោះ។ Rodgers ត្រូវទៅដឹកនាំនៅ Celtic ក្នុងឆ្នាំ២០១៦ ហើយជួយក្លឹបឈ្នះពានក្នុងស្រុកសរុបទាំងអស់ចំនួន៧៕