- 2019-02-01 23:52:39
- ព័ត៌មាន
កាតាក្លាយជាប្រទេសទី៩ផ្សេងគ្នាដែលលើកពាន Asian Cup
- 2019-02-01 23:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតាក្លាយជាប្រទេសទី៩ផ្សេងគ្នាដែលលើកពាន Asian Cup
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកាតាបានក្លាយជាម្ចាស់ពាន Asian Cup លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្រោយយកឈ្នះជើងខ្លាំងជប៉ុនដោយលទ្ធផល ៣ទល់នឹង១ នៅវគ្គផ្ដាច់ព្រ័ត្រ។
គ្រាប់បាល់កីឡាករ៣រូបផ្សេងគ្នារបស់ Almoez Ali, Abdulaziz Hatem និងបាល់ប៉េណាល់ទីរបស់ Akram Afif បានធ្វើឲ្យក្រុមស្ដេចប្រេងអាស៊ីមានប្រៀបលើគូប្រជែង ស្របពេលជប៉ុនវិញស៊ុតបាន១គ្រាប់ប៉ុណ្ណោះដោយ Takumi Minamino នៅនាទី៦៩។
Almoez Ali បានក្លាយជាម្ចាស់ស្បែកជើងមាសក្រោយស៊ុតបញ្ចូលទី៩គ្រាប់ក្នុងកម្មវិធីខាងលើ បំបែកកំណត់ត្រា វីរបុស Ali Daei ដែលធ្លាប់រកបាន៨គ្រាប់កាលពីអតីតកាល។ នេះគឺជាការត្រៀមខ្លួនយ៉ាងល្អរបស់កាតារ បន្ទាប់ពីក្រុមជម្រើសជាតិមួយនេះត្រូវធ្វើជាម្ចាស់ផ្ទះ World Cup នៅក្នុងឆ្នាំ២០២២៕