• 2019-01-25 03:13:41
  • ព័ត៌មាន

Spurs ចំណេញ​ក្រៅ​ដី​១​គ្រាប់​​ ហេតុ​អ្វី​ត្រូវ​ធ្លាក់​ពី​ League Cup?

  • 2019-01-25 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​យក​ឈ្នះ​ Tottenham Hotspur ២​ទល់​នឹង​១​កាល​ពី​យប់​មិញ​​ក្នុង​ការ​ប្រកួត​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជើង​ទី​ពីរ។​

កាល​ពី​ជើង​ទី​មួយ​ Spurs បាន​យក​ឈ្នះ​ Chelsea ១​ទល់​នឹង​០ ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំង​ពីរ​ជើង​លទ្ធផល​ស្មើ​គ្នា​២-២។ យ៉ាង​ណា​បើ​គិត​តាម​រូប​មន្ត​ Away Goal (គ្រាប់​ចំណេញ​ក្រៅ​ដី) គឺ​ Spurs ជា​អ្នក​មាន​ឱកាស​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​គេ​ឃើញ​អាជ្ញាកណ្ដាល​បាន​សម្រេច​គូ​នេះ​ឲ្យ​ទាត់​បាល់​ប៉េណាល់​ទី​រក​អ្នក​ឈ្នះ​ទៅ​វិញ​។​

មូលហេតុ​ដោយ​សារ​ ពាន​ League Cup រដូវ​កាល​នេះ​គឺ​បាន​លុប​ចោល​រូប​មន្ត​ Away Goal និង​លុប​ចោល​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង​ (Extra Time) ជា​លើក​ដំបូង​ខុស​ប្លែក​ពី​រដូវ​កាល​មុន​ៗ។​ Away Goal ត្រូវ​បាន​ប្រើ​ចាប់​តាំង​ពី​រដូវ​កាល​១៩៨០-៨១​មក​នៅ​ League Cup ទើប​តែ​លុប​ចេញ​ឆ្នាំ​នេះ​។​

ចំពោះ​ Extra Time ក៏​ត្រូវ​ FA ដក​ចេញ​ដូចគ្នា​ មាន​តែ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​ដែល​ Extra Time ត្រូវ​យក​មក​ប្រើ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី