• 2018-12-22 02:59:08
  • ព័ត៌មាន

វីរបុរស​អាល្លឺម៉ង់​ និង​ Bayern ថា​ Alisson ល្អ​ជាង​ Neuer

  • 2018-12-22 02:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oliver Kahn អតីត​អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ Bayern Munich ជឿជាក់​ថា Manuel Neuer មិនមែន​ជា​អ្នក​ចាំ​ទី​លំដាប់​កំពូល​តទៅ​ទៀត​ទេ ដោយសារ​បច្ចុប្បន្ន​​ Alisson Becker របស់​ Liverpool បាន​វ៉ា​ដាច់​រូប​គេ​ទៅ​ហើយ។​

Kahn

បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​ផ្ទេរ​ពី​ AS Roma ទៅ​កាន់​ Liverpool ក្នុង​តម្លៃ​៦៧​លាន​ផោន​ Alisson បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​រដូវ​កាល​នេះ​ ក្នុង​នោះ​ជួយ​ក្រុម​ហង្ស​ក្រហម​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​១៨​ប្រកួត​កន្លង​មក។​ កីឡាករ​ប្រេស៊ីល​វ័យ​២៦​ឆ្នាំ​រក្សា​ទី​ (Clean sheet) បាន​១១​ប្រកួត និង​របូត​ត្រឹម​៧​គ្រាប់​ប៉ុណ្ណោះ​នៅ​លីគ។​

នៅ​ពេល​សួរ​ តើ​រវាង​កីឡាករ​ទាំង​ពីរ​​មួយ​ណា​ល្អ​ជាង Kahn បាន​និយាយ​ថា៖ "សម្រាប់​បច្ចុប្បន្ន​នេះ​គឺ Alisson ល្អ​ជាង​ Neuer។ យើង​ឃើញ​ជាក់​ស្ដែង​កាល​នៅ World Cup កីឡាករ​ Alisson ​បង្ហាញ​ថា​តើ​នរណា​ជា​អ្នក​ចាំ​ទី​លំដាប់​ពិភពលោក​ពិត​ប្រាកដ​ ស្រប​ពេល​ Neuer មិន​មាន​ឱកាស​ច្រើន​បង្ហាញ​សមត្ថភាព​នោះ​ទេ ណា​មួយ​គេ​ទើប​ជា​ពី​​របួស​ផង"៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់