• 2018-11-06 21:41:55
  • ព័ត៌មាន

Monaco ធ្លាក់ចេញពី Champions League ក្រោយចាញ់ធ្ងន់កក្នុងទឹកដី

  • 2018-11-06 21:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Monaco របស់ Thierry Henry បានធ្លាក់ចេញពីកម្មវិធី Champions League ត្រឹមសប្ដាហ៍ទី៤ក្រោយចាញ់ Club Brugge ដោយលទ្ធផល ៤ទល់នឹង០ ក្នុងទឹកដីខ្លួនឯង។

ក្រុមជើងខ្លាំងមកពីក្របខ័ណ្ឌ Ligue 1 របស់បារាំងមាន១ពិន្ទុប៉ុណ្ណោះពី៤ប្រកួតកន្លងមក ហើយលទ្ធផលផ្ដួល Borussia Dortmund របស់ Atletico Madrid បានធ្វើឲ្យពួកគេបាត់បង់ឱកាសដោយស្វ័យប្រវត្តិទាំងនៅសល់២ប្រកួតក្នុងដៃ។

បរាជ័យនេះគឺជាលទ្ធផលចាញ់ច្រើនគ្រាប់បំផុតរបស់ Monaco ក្នុងប្រវត្តិសាស្ត្រ Champions League ហើយក៏ជាការបន្តដំណើរ១៥ប្រកួតដោយមិនឈ្នះសោះរបស់ពួកគេគិតលើគ្រប់កម្មវិធី។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Henry ៥ប្រកួតកន្លងមក Monaco ស្មើ២ និងចាញ់៣៕ .

អត្ថបទ៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី