• 2018-10-13 08:28:08
  • ព័ត៌មាន

Henry យល់ព្រម​ធ្វើ​ជា​គ្រូធំ​នៅ Monaco

  • 2018-10-13 08:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជំនួស​លោក Leonardo Jardim ហើយ នឹង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ថ្មី​របស់​ក្លិប Monaco ។

Jardimត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ដើម​សប្តាហ៍​ក្រោយ​ធ្លាប់​បាន​ដឹកនាំ​ម៉ូណាកូ​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League និង បាន​ឈ្នះ Ligue 1 នៅ​ឆ្នាំ ២០១៦/១៧ ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ​ក្រុម​របស់​លោក​ស្ថិត​នៅ​ជិត​បាត​តារាង​ ក្រោយ​ទទួល​ជ័យជម្នះ​តែ​១​ប្រកួត​គត់​ក្នុង​ចំណោម​៩​ប្រកួត​បើក​ឆាក។

លោក Leonardo Jardim

ការ​​ផ្លាស់ប្ដូរ​នេះ​នឹង​ក្លាយ​ទៅ​ជា​ការដឹកនាំ​ក្នុង​នាម​គ្រូ​ធំ​ជា​លើក​ដំបូង​សម្រាប់​អតីត​តារាឆ្នើម Arsenal បន្ទាប់​ពី Henry ធ្លាប់​បាន​ធ្វើ​ជា​ជំនួយ​ការ​លោក Roberto Martinez ឲ្យ​ជម្រើស​ជាតិ​បែលហ្ស៊ិក៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី