• 2018-09-26 03:36:23
  • ព័ត៌មាន

FIFA គ្រោង​កំណត់​ចំនួន​កីឡាករ​ដែល​ក្លឹប​ឲ្យ​ខ្ចី​ជើង​

  • 2018-09-26 03:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ហៅ​កាត់​ FIFA មាន​ផែន​ការ​កំណត់​ចំនួន​កីឡាករ​ដែល​ក្លឹប​នីមួយ​ៗ​អាច​ឲ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​។

ក្នុង​មួយ​រដូវ​កាល​ FIFA ចង់​ឲ្យ​ក្លឹប​អាច​ឲ្យ​កីឡាករ​ពី​ចន្លោះ​៦​ទៅ​៨​នាក់​ប៉ុណ្ណោះ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ក្មេង​ៗ​ចាកចេញ​ទៅ​​ទទួល​បទ​ពិសោធន៍​ ជាជាង​ចាកចេញ​ដើម្បី​រក​ចំណូល​បន្ថែម​ឲ្យ​ក្លឹប​អាណាព្យាបាល​របស់​ពួកគេ។​

បច្ចុប្បន្ន​កីឡាករ​ក្មេង​ៗ​មាន​ការ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​ៗ​ជា​ច្រើន​យ៉ាង​អានាធិបតេយ្យ​ ហើយ​ក្លឹប​អាណាព្យាបាល​ទទួល​បាន​កម្រៃ​ពី​ការ​ខ្ចី​ជើង​យុវជន​របស់​ខ្លួន​ទាំងនោះ។​ បើ​សិន​ជា​ច្បាប់​កំណត់​កីឡាករ​ខ្ចី​ជើង​​ចេញ​ជា​ផ្លូវការ​មែន​នោះ​ក្លឹប​ធំៗ​ដែល​អាច​ប៉ះ​ពាល់​ខ្លាំង​មាន​ដូចជា​ ​Chelsea ដែល​មាន​យុវជន​​៤០​នាក់​កំពុង​ត្រូវ​គេ​ខ្ចី​ជើង។​

យ៉ាង​ណា​ការ​សម្រេច​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​​ទេ​ព្រោះ​ត្រូវ​រង់ចាំ​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​ ក្លឹប, លីគ​ និង​ភ្នាក់ងារ​កីឡាករ​ជា​មុន​សិន៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី