• 2018-09-01 17:25:08
  • ព័ត៌មាន

Son គេចផុតពីការហាត់ទាហានក្រោយជួយកូរ៉េឈ្នះមេដាយមាសកីឡាអាស៊ី

  • 2018-09-01 17:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-min ទីបំផុតបានគេចផុតពីការបំពេញកាតព្វកិច្ចយោធាក្រោយមានគុណសម្បត្តិជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈ្នះមេដាយមាសនៅ Asian Games។

Son Heung-min

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងជប៉ុនបានឈានដល់វគ្គ Extra-time ថែមម៉ោង១៥នាទីពីរដង ហើយ Lee Seung-woo និង Hwang Hee-chan រកបានម្នាក់១គ្រាប់ឲ្យកូរ៉េនាំមុខមុន។ ជប៉ុនសងបាន១គ្រាប់វិញដោយ Ueda Ayase ប៉ុន្តែទីបំផុតមេដាយមាសនៅតែបានទៅកូរ៉េខាងត្បូងជាលើកទី៥។

គួររម្លឹកថា កូរ៉េខាងត្បូងធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ីផ្នែកវិញ្ញាសាបាល់ទាត់ចំនួន៥លើកក្នុងឆ្នាំ ១៩៧០, ១៩៧៨, ១៩៨៦, ២០១៤ និង២០១៨នេះតែម្ដង។ មានតែការឈ្នះមេដាយមាសនៅ Asian Games នេះ និងនៅកីឡាអូឡាំពិកប៉ុណ្ណោះដែលអាចឲ្យយុវជនកូរ៉េគេចផុតពីការហាត់ទាហានបាន៕

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី