• 2018-08-11 02:12:45
  • ព័ត៌មាន

Firmino ចំណាយលុយផ្ទាល់ខ្លួនជួយសង្គ្រោះជីវិតកុមារ២នាក់

  • 2018-08-11 02:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino បានធ្វើរឿងគួរឲ្យគោរពមួយដោយបរិច្ចាគប្រាក់ផ្ទាល់ខ្លួនទៅគ្រួសារដែលគ្មានលទ្ធផលព្យាបាលជំងឺហ្សែនក៏កម្ររបស់កូនប្រុសទាំង២។

ខ្សែប្រយុទ្ធជួរមុខ Liverpool និងប្រពន្ធនាង Larissa Pereira បានផ្ដល់ប្រាក់ចំនួន៦ម៉ឺនផោនជួយដល់ក្មេងប្រុស Joao de Amorim អាយុ៦ឆ្នាំ និង Miguel de Amorim អាយុ១១ខែដែលមានបញ្ហាឆ្អឹងខ្នងត្រូវចំណាយច្រើនសម្រាប់ការព្យាបាល។

ឪពុកម្ដាយក្មេងទាំងពីរលោក Alex Jose de Amorim និងនាង Gracieli Schlemmer ដែលរស់នៅរដ្ឋ Santa Catarina ក្នុងប្រទេសប្រេស៊ីលបានបង្ហោះសុំជំនួយលើបណ្ដាញសង្គម Facebook និង Twitter ពីសប្បុរសជនដើម្បីចំណាយលើការព្យាបាលដែលត្រូវការរហូតជាង៨សែនផោនក្នុង១ឆ្នាំ។

យ៉ាងណាតាមរយ:ការផ្ដល់ឲ្យពីសប្បុរសជននានាពួកគេនៅខ្វះតែ ៥៩១៣២ផោនទៀតប៉ុណ្ណោះ ទើប Firmino ជួយ៦ម៉ឺនផោនដើម្បីបង្គ្រប់៕

ប្រភព៖ sportbible ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី