- 2018-08-10 10:33:42
- ព័ត៌មាន
អត់អស់លុយមួយរៀល មើលការប្រកួតបាល់ទាត់ល្បីៗ តាមទូរសព្ទ មិនបាច់ហត់ទៅណាឆ្ងាយ
- 2018-08-10 10:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់អស់លុយមួយរៀល មើលការប្រកួតបាល់ទាត់ល្បីៗ តាមទូរសព្ទ មិនបាច់ហត់ទៅណាឆ្ងាយ
ចន្លោះមិនឃើញ
ដៃគូផ្នែកកម្មវិធីកម្សាន្តបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ឈ្មោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្តឈានមុខគេរបស់ពិភពលោក បានប្រកាសពីកិច្ចសហការថ្មី ជាមួយបណ្ដាញទូរទស្សន៍កីឡា beIN Sports ដើម្បីនាំយកកម្មវិធីផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់នៅអឺរ៉ុបសម្រាប់អតិថិជនរបស់ iflix នៅកម្ពុជា។
ចាប់ពីថ្ងៃទី១០ សីហា នេះទៅ អតិថិជន iflix កម្ពុជាអាចរីករាយទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League អង់គ្លេស និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ ឡាលីហ្កាអេស្ប៉ាញ (Spanish La Liga) ដូចអ្នកអង្គុយកៅអីជួរមុខនៃការប្រកួតផ្ទាល់ពិតៗ លើប៉ុស្តិ៍កីឡាថ្មី ២៤ ម៉ោង beIN SPORT 1 និង beIN SPORT 2 ដែលផ្សាយតាមរយៈ iflix។ បើខកខានមើលការផ្សាយផ្ទាល់ អ្នកអាចចូលទៅមើលពេលក្រោយ ឬដោនឡូតគ្រប់ការប្រកួតមកទុកមើលនៅពេលណាក៏បាន។ លើសពីនេះទៀត ក៏មានវីដេអូសង្ខេបការប្រកួតដែលមានក្នុងថ្ងៃតែមួយ ទាំងក្របខ័ណ្ឌ Premier League អង់គ្លេស ឡាលីហ្កាអេស្ប៉ាញ និងលីក ១ បារាំង ដែលអាចទស្សនាបានដោយឥតគិតថ្លៃ នៅតំបន់ដែលមាន beIN SPORTS។
តាមរយៈភាពជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុន iflix នៅពេលនេះ អ្នកកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា អាចទស្សនាការផ្សាយផ្ទាល់សម្រាប់ការប្រកួតទាំងអស់នេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះប្រើកម្មវិធី Smart StreamOn 2, StreamOn 8 និង Smart@Home។ កាន់តែពិសេស អតិថិជនថ្មីរបស់ Smart នឹងទទួលបានឱកាសប្រើកម្មវិធី iflix រយៈពេល ៣ ខែដោយឥតគិតថ្លៃ។
លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata លើកឡើងថា៖ "ភាពជាដៃគូរបស់ Smart និង iflix បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ការបន្ថែមកម្មវិធីផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់ក្នុងលីកកំពូលៗរបស់ពិភពលោក នឹងធ្វើឲ្យ iflix ក្លាយជាកម្មវិធីដែលអ្នកស្រលាញ់វិស័យកីឡាទាំងអស់ក្នុងប្រទេសកម្ពុជា ចាំបាច់ប្រើ។ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការនាំយកកម្មវិធី iflix មកបន្ថែមនៅក្នុងកញ្ចប់កម្មវិធីកម្សាន្តបែបឌីជីថល សម្រាប់អតិថិជនជាច្រើនរបស់ Smart ហើយយើងជូនពរឲ្យពួកគាត់ទទួលបាននូវក្ដីរំភើបជាមួយនឹងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់កាន់តែច្រើនម៉ោងឡើង"។
លោក Mark Britt សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iflix មានមតិថា៖ "ដោយបានធំដឹងក្ដីក្នុងប្រទេសអូស្ត្រាលី ដូច្នេះសេរីភាពក្នុងការលេង និងទស្សនាកីឡា គឺដូចគ្នានឹងសិទ្ធិមនុស្សដែរ។ យើងពិតជាមានក្ដីរំភើបក្រៃលែង ដែលយើងអាចនាំយកកីឡាដ៏ពេញនិយមបំផុតក្នុងពិភពលោក ក៏ដូចជាការប្រកួតកីឡាបាល់ទាត់នៅតាមលីកល្បីៗបំផុតសម្រាប់ឲ្យអតិថិជនរបស់យើងបានទស្សនា"។
លោកបន្ថែមទៀតថា៖ “យើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវភាពងាយស្រួលបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់ផ្ទាល់កម្មវិធីកីឡា តាមឧបករណ៍ចល័តដោយមានការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើនទៅលើកម្មវិធី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ភាពជាដៃគូជាមួយ beIN ជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តជាប់ជានិច្ច"។
ជាមួយនឹងដៃគូផ្នែកស្ទូឌីយោ និងចែកចាយរាប់រយរបស់ iflixអតិថិជនរបស់ Smart បាននិងកំពុងរីករាយទស្សនាកម្មវិធីទូរទស្សន៍ល្បីល្បាញក្នុងតំបន់ និងអន្តរជាតិ និងភាពយន្តដែលពេញនិយម រាប់បញ្ចូលទាំងកម្មវិធីផ្ដាច់មុខ ដែលចាក់ផ្សាយលើកដំបូង និងកម្មវិធីដែលឈ្នះពានរង្វាន់ផ្សេងៗ។ បច្ចុប្បន្ន អតិថិជនជាងមួយពាន់លាននាក់នៅទ្វីបអាស៊ី តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិច អាចចូលទៅទស្សនាកម្មវិធីរបស់ iflix ដែលធ្វើឲ្យ iflix អាចអភិវឌ្ឍខ្លួនក្លាយជាកម្មវិធីឈានមុខគេពិតៗសម្រាប់ទីផ្សារផ្សាយវីដេអូតាមអ៊ីនធឺណិត។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់៖