• 2018-07-20 03:22:43
  • ព័ត៌មាន

Kante ជួប​ទុក្ខ​ធ្ងន់​មុន​ World Cup តែ​មិន​ឲ្យ​នរណា​ដឹង​

  • 2018-07-20 03:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N'Golo Kanté ​ជា​ខ្សែ​បម្រើ​ការពារ​ដ៏​លេចធ្លោ​មួយ​រូប​ និង​ជា​កម្លាំង​សំខាន់​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឈ្នះ​ពាន​ World Cup លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។​

Kanté

កីឡាករ​ស្បែក​ខ្មៅ​ដែល​​មាន​ចរិត​សុភាព​ និង​ញញឹម​គ្រប់​ពេល​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​រូប​គេ​បិទ​ Lionel Messi ជាប់​ក្នុង​ជ័យ​ជម្នះ​ ៤-៣ របស់​បារាំង​លើ​អាហ្សង់ទីន​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ យ៉ាង​ណា​​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ Kanté លេង​ World Cup ទាំង​ស្ពាយ​ទុក្ខ​ជាប់​ខ្លួន។​

តារា​ឆ្នើម​វ័យ​២៧​ឆ្នាំ​បាន​បាត់បង់​បង​ប្រុស​បង្កើត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ព្រឹត្តិការណ៍​ World Cup ចាប់​ផ្ដើម។​ Niama ជា​បង​ប្រុស​របស់​ Kanté បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​។ នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​បាត់បង់​សមាជិក​គ្រួសារ​ ពោល​គឺ​​ Kanté ​បាន​បាត់បង់​ឪពុក​នៅ​អាយុ​១១​ឆ្នាំ​ធ្វើ​ឲ្យ​បន្ទុក​គ្រួសារ​ត្រូវ​ធ្លាក់​លើ​រូប​គេ​ជា​អ្នក​រ៉ាប់រង​ដោយ​លំបាក​កាល​ពីមុន៕

ប្រភព៖ Twitter ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី