• 2018-07-16 06:47:06
  • ព័ត៌មាន

Giroud លើក​ពាន​ World Cup ជាមួយ​នឹង​ស្ថិតិ​ចម្លែក​មួយ​

  • 2018-07-16 06:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Olivier Giroud បាន​ក្លាយ​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​បារាំង​ដែល​លើក​ពាន​ World Cup ជា​ប្រវត្តិសាស្ត្រ​ក្រៅ​ទឹកដី​ក្រោយ​យក​ឈ្នះ​ ក្រូអាត​ដោយ​លទ្ធផល​ ៤-២។

Giroud

ទោះ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ និង​បង្ហាញ​ខ្លួន​គ្រប់​ប្រកួត​ឲ្យ​ក្រុម​មាន់​គក​តែ​ Giroud បាន​ជាប់​កំណត់ត្រា​អាក្រក់​មួយ​គឺ​ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​មួយ​ជើង​នៅ​ពេល​កម្មវិធី​ World Cup លើក​នេះ ស្រប​ពេល​ដែល​ដៃ​គូ​ប្រយុទ្ធ​របស់​គេ​គឺ Kylian Mbappe និង​ Antoine Griezmann សុទ្ធ​តែ​រក​បាន​ម្នាក់​៤​គ្រាប់។​

Giroud លេង​បាន​សរុប​​៥៤៦​នាទី​នៅ​រុស្ស៊ី​ តែ​លេង​បាន​២០​នាទី​ប៉ុណ្ណោះ​នៅ​ប្រកួត​បើក​ឆាក​ប៉ះ​អូស្ត្រាលី។​ ទោះ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​ World Cup តែ​អ្នក​ចាត់​ការ​ថ្មី​ Chelsea លោក​ Maurizio Sarri នៅ​តែ​ជឿជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​នឹង​​អាច​រក​គ្រាប់​ឲ្យ​ក្រុម​នៅ​ Premier League ដែល​នឹង​ឈាន​ចូល​មក​ដល់​ ២៦​ថ្ងៃ​ទៀត​៕

ប្រភព៖ Dailymail ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី