- 2018-06-17 09:50:06
- ព័ត៌មាន
ជាង ៤០០នាក់ស្រាប់តែក្រាលកន្ទេលអង្គុយជុំគ្នាទាំងព្រលឹមក្រោមហេតុផលសំខាន់មួយ
- 2018-06-17 09:50:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ៤០០នាក់ស្រាប់តែក្រាលកន្ទេលអង្គុយជុំគ្នាទាំងព្រលឹមក្រោមហេតុផលសំខាន់មួយ
ចន្លោះមិនឃើញ
នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានមនុស្សជាច្រើនមកកុះករជុំគ្នា ហាត់កីឡាយោគៈ(Yoga) ទាំងព្រលឹមម៉ោង ៧ ដើម្បីអបអរដល់ "ទិវាយោគៈអន្តរជាតិលើកទី៤"។
កញ្ញា គា សុភារ័ត្ន អ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា អ្នកចូលរួមកម្មវិធីកាលពីព្រឹកម្សិលមិញនេះ មានចំនួនប្រមាណជាង ៤០០ នាក់ បូករួមទាំងខ្មែរ-បរទេស និងភាគច្រើនជានិស្សិត។ បើប្រៀបធៀបទៅឆ្នាំមុន ចំនួនអ្នកចូលរួមហាក់ថមថយបន្តិច ត្បិតឆ្នាំ ២០១៧ មានអ្នកចូលរួមជិត ៧០០ នាក់។
"ដូចគ្នានឹងពិភពលោកដែរ នេះជាលើកទី៤ហើយ ដែលទិវានេះបានធ្វើឡើងនៅកម្ពុជាយើង ដោយមានការរៀបចំពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡា ជាដើម។ ក្នុងនោះ Smart បានធ្វើជាអ្នកឧបត្ថម្ភធំ ដោយផ្គត់ផ្គង់ទៅលើសម្លៀកបំពាក់របស់អ្នកចូលរួម និងជួយធ្វើការផ្សព្វផ្សាយតាមរយៈឌីជីថល"។ សុភារ័ត្ន បញ្ជាក់។
ជារៀងរាល់ឆ្នាំកម្មវិធីខាងលើ តែងបើកសេរីឲ្យអ្នកស្រលាញ់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងរាងស្អាត ចូលរួម ដោយមានគ្រូពីស្ថានទូតឥណ្ឌាមកបង្ហាត់យ៉ាងយកចិត្តទុកដាក់ និងផ្ដល់ជូនទឹក អាហារ និងអាវយឺឹតស្អាតៗដោយឥតគិតថ្លៃផងដែរ៕