- 2018-06-06 03:32:25
- ព័ត៌មាន
អេមបាត់! ប្រុសស្អាត ច្រឹង ពលរដ្ឋ ក្លាយជាទូតសុឆន្ទៈឲ្យ Brand ល្បីពីអាមេរិកមួយទៀត
- 2018-06-06 03:32:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមបាត់! ប្រុសស្អាត ច្រឹង ពលរដ្ឋ ក្លាយជាទូតសុឆន្ទៈឲ្យ Brand ល្បីពីអាមេរិកមួយទៀត
ចន្លោះមិនឃើញ
ថ្មីៗនេះកីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ ដែលគេស្គាល់ថាធ្លាប់ជាទូតសុឆន្ទៈតំណាងម៉ាកនាឡិកាមួយប្រចាំកម្ពុជាហើយនោះ ឥឡូវលោកបានឡើងតំណែងក្លាយជាអ្នកតំណាងថ្មីឲ្យម៉ាកនាឡិកាដៃមួយទៀតគឺ Nautica ដែលជា Brand ដ៏ល្បីពីសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Watch Empire ដែលជាអ្នកផ្ដាច់មុខនាំចូលម៉ាកនាឡិកាទំនើបៗខាងលើ។
ជាមួយតំណែងថ្មីនេះ កីឡាករខាងលើរៀបរាប់មក Sabay ទាំងញញឹមញញែមថាលោក មានផែនការ និងសកម្មភាពពិសេសៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីផ្សព្វផ្សាយ Brand ល្បីលំដាប់ពិភពលោកនេះ ទៅកាន់អ្នកគាំទ្រខ្លួន និងអ្នកនិយមលេងម៉ូដនាឡិកាដៃទូទាំងកម្ពុជា។
អ្នកតំណាងម្នាក់នៅក្រុមហ៊ុន Watch Empire បានបញ្ជាក់ជុំវិញការជ្រើសរើសកីឡាកររូបនេះថា៖ "សម្រាប់ Ice-Watch គាត់បានចប់កុងត្រាហើយ ឥឡូវចូលដល់ Nautica នេះពួកយើងនៅតែរើសគាត់ដដែល។ និយាយរួមទៅដោយសារឃើញគាត់ជាមនុស្សមានការតស៊ូ និងអភិវឌ្ឍខ្លួនរហូតមកដល់សព្វថ្ងៃ។ ម្យ៉ាងទៀត Concept របស់ Nautica គឺតំណាងភាពខ្លាំង និងរឹងមាំ ហើយក្រុមហ៊ុនក៏បានស៊ើបមើលពីប្រវត្តិរបស់កីឡាកររូបនេះរួចហើយដែរអ៊ីចឹងគ្រប់យ៉ាងគឺសក្ដិសមនឹងគាត់តែម្តង"។
នៅថ្ងៃ ១៥ មិថុនានេះ Nautica នឹងរៀបចំកម្មវិធី Brand Launching នៅផ្សារទំនើបសុរិយា ចាប់ពីម៉ោង ៤ ដល់ម៉ោង ៧ ល្ងាច អ៊ីចឹងកុំភ្លេចទៅចូលរួមទាំងអស់គ្នាដើម្បីបានការបញ្ចុះតម្លៃពិសេស។
សកម្មភាព ច្រឹង ពលរដ្ឋ ផ្សព្វផ្សាយ Nautica
ដើម្បីជ្រើសរើសម៉ូដដែលអ្នកពេញចិត្តអាចទាក់ទងទៅទីតាំងលក់ទាំង ៦សាខាខាងក្រោមនេះ៖