• 2018-05-21 10:23:09
  • ព័ត៌មាន

ប្រុស​សង្ហាក្រុមជម្រើសជាតិ ចុះ​បង្រៀនក្មេងៗឲ្យសម្រេច​​សុបិន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​

  • 2018-05-21 10:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស​ស៊ីជី (SCG) គាំទ្រ​ដល់​កុមារ​មាន​ទេពកោសល្យ​ផ្នែក​កីឡាបាល់ទាត់​នៅ​កម្ពុជា តាម​រយៈ​កម្មវិធី “Kick and Share”​

ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ២០១៨ - ក្រុមហ៊ុន អេស​ស៊ីជី (SCG) បន្ត​បង្ហាញ នូ​វ​សេចក្តី​តាំងចិត្ត​របស់ខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​កុមារ​កម្ពុជា​ដែល​ចាប់អារម្មណ៍​លើ​កីឡាបាល់ទាត់ តាម​រយៈ​កម្មវិធី​ហ្វឹកហាត់​កីឡាបាល់ទាត់ “Kick and Share” ហើយ​នៅ​ថ្ងៃ​នេះ​មាន​កុមារ​ប្រមាណ ៣០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​វ​គ្គ​ហ្វឹកហាត់​នៅ​ឯ​ទីលាន​បាល់ទាត់​ក្លឹប​ភ្នំ​ពេញ​ក្រោ​ន ជាមួយ​នឹង​ការ​ជួយ​ណែនាំ​ពី​សំណាក់​កំពូ​ល​កីឡាករ​កម្ពុជា​ដូចជា​លោក អន ចាន់​ប៉ូ​លីន សឿត បារាំង និង​អ៊ុក សុវណ្ណ​។

អេស​ស៊ីជី ដែល​ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ជួយ​គាំទ្រ​ជា​ហូរហែរ​ដល់​ការ​អភិ​វ​ឌ្ឍ​ន៍​កុមារ​កម្ពុជា​ដែល​អាច​ក្លាយ​ជា​តារាបាល់ទាត់​នៅ​ថ្ងៃ​អនាគត ក៏ដូចជា​ជួយ​ជំរុញ​ដល់​យុវ​ជន​ទូទាំង​ប្រទេស​ឲ្យ​ចំ​ណាយ​ពេល​ទំ​នេ​រ​ចូលរួម​នៅក្នុង​សកម្មភាព​វិជ្ជមាន​។​

លោក វ៉ា​រុត តេ​ចាសុ​ផា​តគុល (Varut Techasupatkul) ប្រធាន​ផ្នែក​ម៉ាក​យីហោ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី មាន​ប្រសាសន៍ថា​៖ “​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ​បង្ហាញឲ្យឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត និង​សេចក្តី​តាំងចិត្ត​របស់​យើង​ក្នុង​ការធ្វើ​ជា​ក្រុមហ៊ុន​ដ៏​ល្អ​នៅក្នុង​សហ​គមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម តាម​រយៈ​ការជួយ​បង្កើន​ឱកាស​ដល់​កុមារ​កម្ពុជា ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ព​ង្រឹ​ង​ទេពកោសល្យ​ផ្នែក​កីឡាបាល់ទាត់​របស់ខ្លួន ហើយ​ដែល​សង្ឃឹម​ចង់​សម្រេច​ក្តី​សុបិន​របស់ខ្លួន​ក្នុងការ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​”​។​

កីឡាបាល់ទាត់​ជា​កីឡា​មានការ​ពេញ​និយម​ទូទាំង​តំ​បន់ ហើយ​ជា​កីឡា​ដែលមាន​ប្រជា​ជន​កម្ពុជា​រាប់លាន​នាក់​លេង និង​ចូលចិត្ត​ទស្សនា​។ ក្រុមហ៊ុន អេស​ស៊ីជី បាន​បង្កើត​នូ​វ​កម្មវិធី​ឧបត្ថម្ភ​ជាច្រើន​សម្រាប់​ការ​អភិ​វ​ឌ្ឍ​កីឡាបាល់ទាត់​នៅ​កម្ពុជា ដូចជា ការឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ជ​ម្រើសជាតិ និង​ការ​រៀបចំ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង ក្រុម​កីឡាករ​ច​ម្រុះ K-Cement All Stars ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កីឡាករ​ប្រចាំ​ក្លឹប​នៅ​កម្ពុជា ជាមួយនឹង​ក្លឹប​បាល់ទាត់ SCG Muangthong United ដែល​ជា​ក្លឹប​បាល់ទាត់​ឈានមុខ​គេ​របស់​ប្រទេស​ថៃ​។

កាលពី​ឆ្នាំមុន កីឡាករ​បាល់ទាត់​មក​ពី​ក្លឹប SCG Muangthong United បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក មក​ជួយ​បណ្ដុះ​បណ្ដាល​កុមារ​កម្ពុជា​រាប់​រយ​នាក់​នៅ​ឯ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​រាជធានី​ភ្នំ​ពេញ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ដំ​ណើ​រ​ទស្សនកិច្ច​របស់​ក្លឹប​បាល់ទាត់​នេះ​ក្នុង​តំ​បន់​អាស៊ាន​។ លោក វ៉ា​រុត តេ​ចាសុ​ផា​តគុល បាន​បន្ថែមថា​៖ “​ក្រុមហ៊ុន​អេស​ស៊ីជី​មាន​សេចក្តី​តាំងចិត្ត​ក្នុង​ការ​ជួយ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ផ្សេងៗ​ដល់​ស​ង្គ​ម ដែល​យើង​ធ្វើការ​ជាមួយ និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ហើយ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កីឡា និង​សកម្មភាព​កម្សាន្ត​នានា គឺជា​ផ្នែក​ដ៏​មានតម្លៃ​នៅ​ក្នុង​ជីវិត​របស់​យើង​គ្រប់​គ្នា​។ ដោយ​មូលហេតុ​នេះហើយ ទើបបានជា​យើង​បាន​ផ្ដួចផ្ដើម​នូ​វ​គ​ម្រោង​អភិវ​ឌ្ឍ​ន៍​ធន​ធាន​មនុស្ស​ជាច្រើន ដើម្បី​ជួយ​បង្កើត​អនាគត​ភ្លឺ​ត្រ​ចះត្រ​ចង់​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ដោយ​រាប់បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផង​។ យើង​សង្ឃឹមថា កម្មវិធី ‘Kick and Share’ នេះ​នឹង​បំផុស​កុមារ​ឲ្យ​ចូលរួម​កាន់តែច្រើន​ក្នុង​សកម្មភាព​កីឡា ហើយ​ក្លាយជា​កីឡាករ​ល្បី​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​”​។​

កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ “Kick and Share” គឺជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​អេស​ស៊ីជី និង​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ដែល​ជា​ក្លឹប​បាល់ទាត់​ឈានមុខ​គេ​នៅ​កម្ពុជា​។ គ្រូបង្វឹក និង​កីឡាករ​របស់​ក្លឹប​បាន​ជួយផ្ដល់​នូ​វ​គ​ន្លឹះ និង​បច្ចេកទេស​នានា​នៃ​ការលេង​បាល់ទាត់ ដល់​កុមារ​ដែល​បាន​ចូលរួម​។ បន្ទាប់ពី​ការហ្វឹកហាត់ ក្រុមហ៊ុន​អេស​ស៊ីជី​ក៏បាន​ឧបត្ថម្ភ​សម្ភារ​កីឡាបាល់ទាត់​ដល់​កុមារ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ហ្វឹកហាត់​នូ​វ​បច្ចេកទេស​ថ្មីៗ​នៅ​អំឡុងពេល​ទំ​នេ​រ​។​

ក្រុមហ៊ុន អេស​ស៊ីជី បាន​អនុវត្ត​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ “Kick and Share” នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ក្នុង​នោះ កុមារ​រាប់​រយ​នាក់​មកពី​ទីកន្លែង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កំពត​ជាដើម បាន​ទទួល​អត្ថប្រយោជន៍​ពី​ពី​វ​គ្គ​ហ្វឹកហាត់​នេះ​។

វ​គ្គ​ហ្វឹកហាត់​នេះ ជូ​យ​បំពេញបន្ថែម​ដល់គ​ម្រោ​ង​ផ្នែក​អប់​រំ​របស់​ក្រុមហ៊ុន អេស​ស៊ីជី ដែល​បានផ្ដល់​អាហារូបករណ៍​ជាង ៨០០ កន្លែង​ដល់​យុវ​ជន​កម្ពុជា តាម​រយៈ​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែក​រំលែក​ក្តី​សុបិន​”​។ គ​ម្រោង​ទាំង​ពី​រនេះ ជា​តឹកតាង​បង្ហាញ​អំពី​សេច​ក្តីប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន អេស​ស៊ីជី ក្នុង​ការជួយ​អភិ​វ​ឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅក្នុង​ទីកន្លែង​ដែលមាន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពីការ​យកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ចំ​ពោះ​យុវ​ជន ដែល​ដើរតួនាទី​សំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​។ ​

ដោយ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី