/5b02340df1cc6_1526871000_medium.jpg)
- 2018-05-21 02:56:01
- ព័ត៌មាន
ប្រធានក្លឹប Chelsea កំពុងជាប់នៅរុស្សី ក្រោយអង់គ្លេសមិនបន្ត Visa ឲ្យ
- 2018-05-21 02:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹប Chelsea កំពុងជាប់នៅរុស្សី ក្រោយអង់គ្លេសមិនបន្ត Visa ឲ្យ
ចន្លោះមិនឃើញ
មហាសេដ្ឋីរុស្សីលោក Roman Abramovich ដែលជាប្រធានក្លឹប Chelsea មិនទាន់បានបន្ត ទិដ្ឋាការ (Visa) នៅប្រទេសអង់គ្លេសនៅឡើយទេ ក្រោយអស់សុពលភាពកាលពីខែមុន។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup ពេល Chelsea យកឈ្នះ Man Utd ១-០ Roman មិនបានបង្ហាញវត្តមានទេ ដោយជាប់គាំនៅប្រទេសរុស្សី ហើយមិនអាចវិលចូលប្រទេសអង់គ្លេសវិញបានដោយសារ Visaហួសកំណត់។
យោតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ពាក្យសុំធ្វើទិដ្ឋាការថ្មីរបស់ Abramovich មិនត្រូវបានបដិសេធទេ ប៉ុន្តែអាជ្ញាធរចក្រភពអង់គ្លេសសុំគិតរយៈពេលវែងខុសពីធម្មតាបន្តិចសម្រាប់ការបន្ត ទិដ្ឋាការនេះ ដោយមិនផ្ដល់ការពន្យល់ណាមួយឡើយ។
មួយរយៈចុងក្រោយការទូតរវាងប្រទេសរុស្សីនិងអង់គ្លេសកំពុងមានភាពតានតឹងនឹងគ្នា ក្រោយអតីតភ្នាក់ងារយកការរបស់អង់គ្លេសម្នាក់ត្រូវបានគេបំពុលក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីខែ មីនាកន្លងទៅ។ Roman Abramovich បានចូលកាន់កាប់ក្លឹប Chelsea កាលពីឆ្នាំ២០០៣។ ផ្អែកតាមទស្សនាវដ្ដី Forbes ក្នុងឆ្នាំ២០១៨នេះ សេដ្ឋីវ័យ៥១ឆ្នាំមានទ្រព្យសម្បត្តិ១០,៨ប៊ីលានដុល្លារ ធ្វើឲ្យគេឈរលេខ១១ជាអ្នកមានជាងគេនៅរុស្សី៕