• 2018-03-05 08:16:39
  • ព័ត៌មាន

វីរបុរស​បាល់​បោះ​អាមេរិក​ Kobe Bryant ឈ្នះ​ពាន​ Oscar

  • 2018-03-05 08:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់​បោះ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ Kobe Bean Bryant បាន​ឈ្នះ​ពាន​មួយ​ទៀត​យក​ទៅ​ផ្ទះ​តែ​លើក​នេះ​មិន​មែន​ពាន​បាល់​បោះ​ដូច​មុន​នោះ​ទេ។

Bryant

អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​ Los Angeles Laker បាន​ឈ្នះ​ពាន​រង្វាន់​ Oscar កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នៅ​ក្នុង​កម្មវិធី​ Annie Awards។ Bryant ​ឈ្នះ​​ Best Animated សម្រាប់​រឿង​គំនូរ​ជីវ​ចល​របស់​លោក​​មាន​ឈ្មោះ​ថា​ "Dear Basketball ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​ក្នុង​ខ្សែ​ភាព​យន្ត​ជីវចល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។

“Dear Basketball” គឺ​ជា​រឿង​គំនូរ​ជីវចល​​សរសេរ​ដោយ​ Bryant ផ្ទាល់​ និង​​ដឹកនាំ​ដោយ​លោក Glen Keane ជា​អ្នក​និពន្ធ​ជនជាតិ​អាមេរិក។​ រឿង​នេះ​ជា​ប្រភេទ​រឿង​ខ្លី​មាន​រយៈ​ពេល​៥​នាទី​ គូរ​ទៅ​តាម​រឿង​ពិត​របស់​ Bryant ក្នុង​ពេល​​លោក​សរសេរ​សំបុត្រ​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់បោះ​កាល​ពី​ឆ្នាំ​២០១៥។

Bryant គឺ​ជា​កីឡាករ​បាល់បោះ​អាមេរិក​ដ៏​ល្បី​ឈ្មោះ​រយៈ​ពេល​២០​ឆ្នាំ​ បាន​ចំណាយ​ពេល​មួយ​​អាជីព​លេង​ឲ្យ​ Los Angeles Laker នៃ​ក្របខ័ណ្ឌ​ NBA តែ​មួយ​គត់។ ក្រៅ​ពី​ពាន​រង្វាន់​ជា​ច្រើន​ បុរស​វ័យ​៣៩​ឆ្នាំ​ក៏​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​២​លើក​ផង​ដែរ​ នៅ​ចិន​ក្នុង​​ឆ្នាំ​២០០៨ និង​នៅ​អង់គ្លេស​ឆ្នាំ​ ២០១២៕

ប្រភព៖ theweek ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី