• 2018-02-10 05:59:42
  • ព័ត៌មាន

​ម្ចាស់​ជើង​ឯក​Tiger Street ពីរ​ជំនាន់​​របស់​សៀមរាប រំពឹង​គ្រង​ជើង​ឯក​៥០%​​

  • 2018-02-10 05:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​១​មុន​នេះ​​ និង​​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ ក្រុម​ខ្លាំង​របស់​សៀមរាប ​និង​ជា​ម្ចាស់​ជើង​ឯក​ពីរ​ជំនាន់ Garuda FC A ​បាន​អះអាង​ថា ​​រំពឹង​គ្រង​ជើង​ឯក​ត្រឹម ៥០ % ប៉ុណ្ណោះ​ក្នុង​​ព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 សម្រាប់​ឆ្នាំ​២០១៨ ព្រោះ​មាន​ក្រុម​​​ខ្លាំង​ច្រើន។

Garuda FC A

អ្នក​តំណាង​របស់​ក្រុម​ខាង​លើ​កីឡាករ ខាត់ មុន្នី បាន​ឲ្យ​ដឹង​ថា ​​ក្រុម​ដែល​ជា​ឧបសគ្គ​​មាន​ចំនួន​ ៣​ក្នុង​ការ​ប្រជែង​​ជើង​ឯក​ក្នុង​នោះ​មាន សៀមរាប FC, Braca FC និង អប្សរា​ FC A ។ សម្រាប់​​ក្ដី​រំពឹង​គ្រង​ជើង​ឯក​ឆ្នាំ​នេះ​មាន​ត្រឹម ៥០% ប៉ុណ្ណោះ ហើយ​ក្ដី​រំពឹង​​ឡើង​ទៅ​ភ្នំពេញ​មាន​ខ្ពស់​រហូត​៧០​%។

​​កីឡាករ​រូប​នេះ​បន្ថែម​ថា ​ឆ្នាំ​នេះ​ក្រុម​របស់​ខ្លួន​មាន​ការ​ហ្វឹកហាត់​បាន​ល្អ ពិសេស​ក្រុម​ទាំង​មូល​មិន​មាន​បញ្ហា​ដូច​ឆ្នាំ​មុន។ សម្រាប់​ប្រកួត​បន្ទាប់​ពួក​គេ​នឹង​ត្រូវ​ប៉ះ​សិស្ស​ប្អូន Garuda FC B នៅ​ជុំ​ទៅ​ទី​២ ដែល​នឹង​ធ្វើ​ការ​ប្រកួត​​នៅម៉ោង ៨​ព្រឹក​ស្អែក​នេះ​។ ការ​ប៉ះ​សិស្ស​ប្អូន​នេះ​​ដែរ​ក្រុម​​រៀមច្បង​បាន​បញ្ជាក់​ថា នឹង​​មិន​បន្ធូរ​ដៃ​ឡើយ ពោល​គឺ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​​។

ខាត់ មុន្នី

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​សៀមរាប​​នេះ​អនុញ្ញាតិ​ឱ្យ​​ចំនួន ១១ក្រុម​៕​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី