• 2018-02-09 04:30:25
  • ព័ត៌មាន

​បើក​ឆាក​ Tiger Street Football Festival​​​ 2018 នៅ​សៀមរាប​ស្វែង​រក​២៣ ក្រុម​ទៅ​ជុំ​ទី​២

  • 2018-02-09 04:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បើក​ឆាក Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​សៀមរាប នឹង​ស្វែង​រក​បាន​ ២៣ ក្រុម​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ដំបូង​​នេះ​ ទៅ​ត្រៀម​ធ្វើ​ការ​ប្រកួត​ជុំ​ទី​២​នៅ​ថ្ងៃ​ស្អែក។

សកម្មភាព​ប្រកួត​មណ្ឌល​សៀមរាប

​បើ​តាម​ការ​​បញ្ជាក់​របស់​លោក ទុយ វិច្ឆិកា ប្រធាន​ផ្នែក​បច្ចេកទេស​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​​ឲ្យ​ដឹង​ថា ​ដោយ​​សារ​ក្រុម​មាន​ចំនួន​​ច្រើន ដូច្នេះ​ក្រុម​ការងារ​មិន​បាន​សម្រាក​ឡើយ គឺ​ត្រូវ​រៀប​ចំ​បន្ត​ការ​ប្រកួត​មួយ​ថ្ងៃ​ពេញ​។ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង ៧ ព្រឹក​ រហូត​ដល់​ម៉ោង ៦:៤៥ នាទី​ល្ងាច​។

​​សម្រាប់​ការ​ប្រកួត​បើក​​​ឆាក​ថ្ងៃ​ដំបូង​នេះ​ នឹង​ធ្វើ​ការ​ប្រកួត​ចំនួន​៤៦​គូ ដោយ​រក​ឃើញ ២៣ ក្រុម​ឡើង​ទៅ​ជុំ​ទី​២ ដែល​គ្រោង​ធ្វើ​ការ​ប្រកួត​បន្ត​​នៅ​ថ្ងៃ​ស្អែក​​ពេល​រសៀល​។ ចំណែក​ក្រុម​​ដែល​មិន​ទាន់​បាន​ប្រកួត​ជម្រុះ​​​នៅ​ថ្ងៃ​នេះ នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​ពេល​ព្រឹក​នៅ​ថ្ងៃ​ស្អែក​ចំនួន ១៨​គូ​រ។

ដោយ​ឡែក​សម្រាប់​ល្ងាច​នេះ​​គឺ​មាន​ការ​ចាក់​​ភ្លេង​​ដោយ​ DJ Mai ly ។ ​ចំពោះ​តារា​ចម្រៀង​ដែល​ត្រៀម​ការ​ប្រគំតន្រ្តី​នៅ​មណ្ឌល​នេះ​គឺ​មាន លោក ខេមរៈ សិរីមន្ត អ្នកនាង​ សុគន្ធ នីសា លោក ណុប បាយរិទ្ធិ លោក នី រតនា កញ្ញា ឈិន រតនៈ កញ្ញា ម៉ុង ចន្ទ​កញ្ញា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា សុខ ស៊ីឡាលីន និង លោក ឃី សុគន្ធ ។

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​សៀមរាប​​នេះ​អនុញ្ញាតិ​ឱ្យ​​ចំនួន ១១ក្រុម​៕​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី