- 2018-02-07 06:39:38
- ព័ត៌មាន
សូហ្វតេនីសកម្ពុជា សង្ឃឹមបានមេដាយច្រើននាកម្មវិធី Thailand Open លើកទី៧នៅថៃចុងខែនេះ
- 2018-02-07 06:39:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេនីសកម្ពុជា សង្ឃឹមបានមេដាយច្រើននាកម្មវិធី Thailand Open លើកទី៧នៅថៃចុងខែនេះ
ចន្លោះមិនឃើញ
កីឡាសូហ្វតេនីសកម្ពុជាត្រៀមខ្លួនរួចរាល់ហើយសម្រាប់បញ្ចេញសមត្ថភាព និងប្រជែងយកមេដាយក្នុងព្រឹត្តិការណ៏ Thailand Open International Soft Tennis Championship លើកទី៧ នៅប្រទេសថៃចុងខែនេះ។
លោក ជា ប៊ុនហេង ប្រធានសមាគមកីឡាក្រសួងមហាផ្ទៃឲ្យដឹងថា កីឡាសូហ្វតេនីសកម្ពុជា នឹងបញ្ជូនកីឡាករ រួមនិងប្រតិភូ ២៤រូប ក្នុងនោះមានប្រុស១០ ស្រី៨នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍របស់ថៃខាងលើនេះ។ កីឡាករ កីឡាការិនី ទាំងអស់នឹងត្រូវលេងច្រើនវិញ្ញាសា។
សម្រាប់ការប្រកួតលើកនេះប្រធានសមាគមខាងលើ រំពឹងខ្ពស់ថានឹងទទួលបានលទ្ធផលល្អ ឈ្នះមេដាយច្រើនជាងឆ្នាំមុនទៅទៀត ព្រោះកីឡាករ កីឡាការិនីទាំងអស់បានហ្វឹកហាត់ដិតដល់ជាប់រហូត មិនថាថ្ងៃសៅរ៍ អាទិត្យ ឬ ថ្ងៃឈប់សម្រាកនោះឡើយ។ ខណៈការហូបចុក ស្នាក់នៅដែលផ្ដល់ដោយសមាគមបានល្អទៀតផងនោះ ជាកត្តាជំរុញឲ្យគុណផលរបស់ពួកគេរឹតតែរីកចម្រើន។
ការប្រកួត Thailand Open International Soft Tennis Championship លើកទី៧នេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមាន៦ប្រទេសចូលរួមប្រកួតប្រជែងគ្នា។ ការប្រកួតឆ្នាំមុនកម្ពុជាទទួលបានមេដាយសរុបចំនួន៥គ្រឿង មាស២ ប្រាក់២ និងសំរឹទ្ធ១៕