• 2018-02-07 01:52:38
  • ព័ត៌មាន

ទិដ្ឋភាព​ យុវជន​ចាប់​អារម្មណ៍​ខ្លាំង​កីឡា​សិស្ស​ខេត្ត​បាត់ដំបង

  • 2018-02-07 01:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ សិស្សានុសិស្ស​បាន​ចាប់​អារម្មណ៍​ខ្លាំង​​ចំពោះ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​ និង​មធ្យម​សិក្សា​​​ខេត្ត​បាត់ដំបង​​ដែល​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១​​ដល់​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។

ការ​ប្រកួត​សង្កេត​ឃើញ​ថា​ សិស្សានុសិស្ស​​ ជា​ពិសេស​សិស្ស​ស្រី​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​ដែល​ពួក​គេ​បាន​ទស្សនា​ និង​ស្រែក​ហ៊ោ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡា​នីមួយៗ។ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រាប់​ថា​ យុវជន​នៅ​ខេត្ត​បាត់ដំបង​ពិត​ជា​ចូល​រួម​យ៉ាង​សស្រាក់ស្រាំ​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​មក​ពី​​សាលា​របស់​ពួក​គេ។ សកម្មភាព​បែប​នេះ​ជា​សញ្ញា​ដ៏​ល្អ​ដល់​ការ​ជំរុញ​ និង​អភិវឌ្ឍ​កីឡា​នៅ​​ក្នុង​ខេត្ត។

គណៈកម្មការ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កីឡា​សិស្ស​​ឆ្នាំ​២០១៨​នេះ​បែង​ចែក​ជា​២​​កម្រិត​គឺ​​បឋម​ និង​មធ្យម។ កម្រិត​​មធ្យម​​មាន​៤​ប្រភេទ​កីឡា​គឺ​​​​កីឡា​បាល់ទាត់​មាន​២​វិញ្ញាសា​(បុរស​ និង​នារី​) កីឡា​បាល់បោះ​​មាន​២​វិញ្ញាសា​ (បុរស​ និង​នារី​) កីឡា​ប៉េតង់​​មាន​២​វិញ្ញាសា​(វាយ​ទោល​ និង​វាយ​ជា​ក្រុម)​ និង​​កីឡា​អត្តពលកម្ម។ ចំពោះ​កម្រិត​បឋម​មាន​៤​ប្រភេទ​កីឡា​ដូច​កម្រិត​មធ្យម​ដែរ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី